សន្តិសុខសង្គម
អាវុធហត្ថខេត្តកំពង់ធំ រងការចោទប្រកាន់ថា ចាប់សង្កត់ ក ជនរងគ្រោះម្នាក់រហូតដាច់ខ្យល់ស្លាប់
កម្លាំងអាវុធហត្ថខេត្តកំពង់ធំ បានរងការចោទប្រកាន់ពីក្រុមគ្រួសារសពជនរងគ្រោះម្នាក់ថា បានចាប់សង្កត់ ក រហូតដាច់ខ្សល់ស្លាប់ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងហាងកាហ្វេជល់មាន់អនឡាញមួយកន្លែង នៅភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២។

បើតាមការលើកឡើងរបស់សាច់ញាតិជនរងគ្រោះដែលបានបង្ហោះចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ NearadeyDin(Madam Store) បានលើកឡើងថា «យើងខ្ញុំជាក្រុមគ្រួសារជនរងគ្រោះសពឈ្មោះ សួង ឌ័ន អាយុ47ឆ្នាំ វេលាម៉ោង៥ល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ នៅភូមិរូង ឃុំក្រវ៉ា ស្រុកបារាយ ខេត្តកំពង់ធំ នៅវេលាម៉ោង៥ល្ងាច មានប៉េអឹមចាប់លោកឪពុកខ្ញុំទៅសង្កត់ត្រង់ចំណុច ក រហូតគាត់ដកដង្ហើមមិនចេញ រហូតគាត់ផុតដង្ហើមនៅលើឡាន។

យើងខ្ញុំសូមគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណ:កម្មធិការសិទ្ធិមនុស្សកម្ពុជា សូមមេត្តាជួយស្វែងរកយុត្តិធម៌ដល់ពុកយើងខ្ញុំផង ដែលបានរងនូវអំពើដ៏សាហាវព្រៃផ្សៃ និងអមនុស្សធម៌បែបនេះ។ យើងខ្ញុំជាក្រុមគ្រួសារសពសង្ឃឹមថា សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម កែវ រ៉េមី នឹងជួយផ្តល់នូវយុត្តិធម៌ដល់ក្រុមគ្រួសារនាងខ្ញុំឆាប់ៗខាងមុខនេះជាក់ជាមិនខាន»។

ជុំវិញបង្ហានេះ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលរបាយការណ៍ពីលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ រាយការណ៍អំពីការឃាត់ខ្លួនជនសង្ស័យ៤នាក់ ដែលប្រព្រឹត្តលេងល្បែងស៊ីសង (មាន់ជល់តាមប្រព័ន្ធអនឡាញ) ក្នុងចំណោមនោះមានជនសង្ស័យឈ្មោះ សួង ឌ័ន ម្នាក់ផងដែរ ក្នុងពេលដែលបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ពេលដែលកំពុងធ្វើដំណើរនោះ ដល់មុខវត្តបល្ល័ង្ក ភូមិបល្ល័ង្ក ស្រុកបារាយណ៍ ឈ្មោះ សួង ឌ័ន ក៏បាននិយាយថា មិនស្រួលខ្លួន ស្របពេលនោះជនសង្ស័យនោះមានអាការៈស្លេកស្លាំង ដកដង្ហើមកាន់តែញាប់ ពេលនោះកម្លាំងកងរាជអាវុធហត្ថបានជួយធ្វើចលនាបេះដូង និងបន្តដំណើរបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសន្ទុក បារាយណ៍ ខេត្តកំពង់ធំ ដើម្បីឱ្យគ្រូពេទ្យធ្វើការសង្គ្រោះ ប៉ុន្តែពេលដល់មន្ទីរពេទ្យឈ្មោះ សួង ឌ័ន បានស្លាប់បាត់បង់ជីវិត។

រីឯការចុះផ្សាយនូវព័ត៌មានរបស់គណនីហ្វេសប៊ុកឈ្មោះ Nearadey Din នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ កងរាជអាវុធហត្ថទទួលយកនូវព័ត៌មាននេះ ដើម្បីយកទៅធ្វើការស្រាវជ្រាវរកសាក្សី និងភស្តុតាងបញ្ជាក់បន្ថែម។
ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានបញ្ជាក់ជូនសាធារណជន អ្នកសារព័ត៌មាន និងក្រុមគ្រួសារនៃសពជ្រាបថា កងរាជអាវុធហត្ថ នឹងធ្វើការស៊ើបសង្កេត ស្រាវជ្រាវករណីនេះឱ្យបានច្បាស់លាស់ ត្រឹមត្រូវតាមច្បាប់ រកយុត្តិធម៌ជូនក្រុមគ្រួសារនៃសព តាមរយៈការចុះធ្វើចំពោះកិច្ចដល់កន្លែងកើតហេតុ ដោយក្រុមការងារចំពោះកិច្ច នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕
អត្ថបទ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៤ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករថៃលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា