Connect with us

ជីវិតកម្សាន្ដ

ម៉ា ដូណា ចូលពេទ្យវះកាត់ក្រួសក្នុងតម្រងនោមទាំងយប់

បានផុស

នៅ

មហាជនដឹងគ្រប់គ្នាហើយថាតារាសម្តែងនិងកំប្លែងលោក ម៉ា ដូណា កាលពីកន្លងមកបានរួមរឹតដោយបំណុលជុំវិញខ្លួនព្រោះតែករណីចាញ់បោកកូលតុងទីងអស់លុយរាប់សែនដុល្លារ។ ដោយសារតែករណីនេះទើបធ្វើឲ្យរូបលោកខំប្រឹងធ្វើការហួសលើសកម្លាំងដល់ថ្នាក់ធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងកាលពីអំឡុងខែកក្កដាកន្លងទៅតារាប្រុសលោក ម៉ាដូណា ក៏បានបង្ហើបឲ្យដឹងជំងឺថា ខ្លួនកំពុងមានជំងឺជាច្រើនមុខដូចជា,បញ្ហាសតិអារម្មណ៍ លើសជាស្ករ លើសឈាម លើសជាតិអាស៊ីត ខ្លាញ់ក្នុងឈាម ខ្លាញ់ក្នុងបេះដូង មានសត្វល្អិតក្នុងឈាម និងប្រមាត់មានជាតិពុលជាដើម។ ដោយសារតែបញ្ហាជំងឺទាំងនេះទើបលោកត្រូវស្វះស្វែងរកពេទ្យព្យាបាលទាំងក្នុងនិងក្រៅស្រុក។

ដោយឡែកបន្ទាប់ពីបង្ហើបជំងឺទាំងនេះមិនទាន់បានប៉ុន្មានផងឥឡូវស្រាប់លោក ម៉ា ដូណា រត់ទៅចូលមន្ទីពេទ្យទាំងយប់និងធ្វើការវះកាត់ភ្លាមៗព្រោះតែជំងឺគ្រួសក្នុងតម្រងនោម។ លោក ម៉ា ដូណា ក៏បានបញ្ជាប់ប្រាប់ដែរថា ទំហំគ្រួសដែលស្គេនឃើញនៅក្នុងតម្រងនោមរបស់លោក គឺមានទំហំ ៩ លី។

តារាសម្តែងលោក ម៉ា ដូណា បានលើកឡើងថាអរ គុណដល់មន្ទីពេទ្យអេគីបតាំងពីថ្ងៃដល់យប់បានស្គេនឃើញហើយគ្រួសក្នុងតំរង់នោមទំហំ9មីលីម៉ែត្រ។រួចរាល់តង់ទី២បន្តទៅពេទ្យតំរង់នោមនៅជិ តគុកទួលស្លែង។លោកបន្តទៀតថាសម្រាប់តម្លៃនៃការវះកាត់នេះគឺអស់ចំនួន១៣១៥ដុល្លារ។ តាមរយ:ដំណឹងនេះដែរឃើញអ្នកគាំទ្រនិងមិត្តភក្តិសិល្ប:រួមអាជីពបានផ្ញើសារជូនពរលោកគ្រប់គ្នា៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២០ ម៉ោង មុន

ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ដាក់ពន្ធនាគារថៅកែចិន និងកម្មករ១២នាក់ ពីបទផលិត -លក់តុក្កតាអាសអាភាស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អតីតប្រធានាធិបតីអ៊ុយរូហ្គាយ ក្របំផុតលើលោក ទទួលមរណភាព ក្នុងវ័យ ៨៩ឆ្នាំ

ព័ត៌មានជាតិ២១ ម៉ោង មុន

គ្រោះរញ្ជួយដីនៅថៃ៖ ពលករខ្មែរពីររូបទៀតបានទទួលមរណភាព ខណៈក្រសួងការងារចូលរួមរំលែកទុក្ខ និងបន្តតាមដានទាមទារសំណងជូនក្រុមគ្រួសារសព

សុខភាព១៦ ម៉ោង មុន

គ្រូពេទ្យអាមេរិកព្រមាន កុំគេងបើកកង្ហារពេលយប់ អាចនាំឲ្យកើតជំងឺហឺតធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម