Connect with us

ជីវិតកម្សាន្ដ

ម្ចាស់មកុដ Miss Grand ថៃ ប្រគុំតន្ត្រីទោលលើកដំបូង ឡើងកក្រើកក្រុងបាងកក

បានផុស

នៅ

បវរកញ្ញា Ingfah Waraha ម្ចាស់មកុដ Miss Grand Thailand 2022 ជាបេក្ខភាពដ៏មានប្រជាប្រិយ និងត្រូវបានទស្សនិកជនទទួលស្គាល់ជាបវរកញ្ញាពោរពេញដោយសមត្ថភាព សម្រស់ និងទេព្យកោសល្យជាច្រើនមកព្រមគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនត្រឹមតែជាប់ជារាជិនីសម្រស់របស់ថៃ និងមានអាជីពជាតារាបង្ហាញម៉ូដនោះទេ តាមពិត អ៊ីងហ្វា ក៏ចេះច្រៀងយ៉ាងពិរោះ ​ស្របពេលដែលថ្មីៗនេះនាងបានឡើងឆាកតន្ត្រីទោលជាលើកដំបូង ធ្វើឱ្យកក្រើកក្រុងបាងកកតែម្ដង។

កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ស្ថាបនិកកម្មវិធី Miss Grand International លោក​ណាវ៉ាត់ បានរៀបចំការប្រគុំតន្ត្រី THE GRAND CONCERT ដែលម្ចាស់មកុដឆ្នាំនេះ ជាតារាចម្រៀងផ្ដាច់មុខក្នុងកម្មវិធី។

ជាមួយគ្នានោះសំបុត្រចូលទស្សនាការប្រគុំតន្ត្រី បានលក់ដាច់អស់តាំងពីថ្ងៃដំបូង ហើយមកដល់ថ្ងៃប្រគុំតន្ត្រី ទស្សនិកជនរាប់់សិបបានចូលទស្សនាពេញសាល គ្មានចន្លោះ។ ដោយឡែក បវរកញ្ញា អ៊ីងហ្វា ទទួលបានការគាំទ្រ និងសាទរយ៉ាងខ្លាំងពីហ្វេនៗ ថ្វីត្បិតនេះជាលើកទី១សម្រាប់នាងដែលប្រគុំតន្ត្រីទោល ប៉ុន្តែនាងសម្ដែង ក៏ដូចជាច្រៀងបានយ៉ាងល្អមិនចាញ់តារាអាជីពនោះទេ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ សាវតាបវរកញ្ញា Ingfah Waraha ម្ចាស់មកុដ Miss Grand ថៃ ឆ្នាំនេះ

ចុចអាន៖ ដៃគូ ៤រូប សក្តិសមឥតទាស់ជាមួយ Baifern អ្នកគាំទ្រចង់ឱ្យសម្ដែងរួមគ្នាម្ដងហើយម្ដងទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម