សុខភាព
ជំនឿខុសឆ្គងទាំង៥ ពាក់ព័ន្ធនឹងជំងឺបេះដូង ដែលយើងគួរដឹង
ការថែទាំសុខភាពបេះដូងជារឿងសំខាន់បំផុតមួយ ដែលយើងមិនត្រូវធ្វេសប្រហែសឡើយ។ ពិតណាស់ ពេលខ្លះយើងអាចនឹងយល់ខុសឆ្គងពាក់ព័ន្ធនឹងហានិភ័យមួយចំនួននៃជំងឺបេះដូង ដែលកត្តាអាចនាំឲ្យយើងប្រឈមនឹងគ្រោះថ្នាក់ដោយមិនដឹងខ្លួន។ ដូច្នេះហើយ យើងគួរបោះបង់ចោលជំនឿខុសឆ្គងទាំងនេះ ដើម្បីរួមចំណែកជួយឲ្យសុខភាពបេះដូងកាន់តែប្រសើរឡើង។
១. បើយើងញ៉ាំថ្នាំបញ្ចុះកូលេស្តេរ៉ូល យើងអាចញ៉ាំអ្វីក៏បាន
ជាក់ស្ដែង កូលេស្តេរ៉ូលនៅក្នុងសរសៃឈាមកើតចេញពីប្រភពចំនួន២ គឺទី១ ថ្លើមជាអ្នកផលិតខ្លះ និងមួយផ្នែកទៀត ទទួលបានពីអាហារជាក់លាក់មួយចំនួន។ ពពួកថ្នាំបញ្ចុះជាតិខ្លាញ់ អាចជួយកាត់បន្ថយបរិមាណកូលេស្តេរ៉ូលដែលថ្លើមផលិត និងធ្វើឲ្យកម្រិតកូលេស្តេរ៉ូលក្នុងឈាមធ្លាក់ចុះ ជាហេតុនាំឲ្យបរិមាណកូលេស្តេរ៉ូលនៅក្នុងសរសៃឈាមថយចុះ។ ប្រសិនបើយើងប្រើប្រាស់ថ្នាំបញ្ចុះជាតិខ្លាញ់ ហើយនៅតែបន្តញ៉ាំអាហារដែលមានជាតិកូលេស្តេរ៉ូលខ្ពស់នោះ ថ្នាំនឹងលែងមានប្រសិទ្ធភាព ហើយកម្រិតកូលេស្តេរ៉ូលនឹងបន្តកើនឡើង។ ហេតុដូច្នេះហើយ យើងចាំបាច់ត្រូវកាត់បន្ថយការញ៉ាំអាហារមានខ្លាញ់ឆ្អែត ដើម្បីឲ្យថ្នាំមានប្រសិទ្ធភាព។
២. ចាស់ទៅមានបញ្ហាសម្ពាធឈាមខ្ពស់ ជារឿងធម្មតាទេ
សម្ពាធឈាមអាចនឹងកើនឡើងនៅពេលដែលយើងមានវ័យកាន់តែច្រើន ពីព្រោះសរសៃឈាមក្លាយទៅជារឹង។ កត្តានេះនាំឲ្យបេះដូងច្របាច់កាន់តែខ្លាំង ដើម្បីបំពេញតម្រូវការរាងកាយ ដែលនាំឲ្យខូចសរសៃឈាម ព្រមទាំងបង្កើនហានិភ័យនៃការគាំងបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
ដូចនេះ យើងចាំបាច់ត្រូវវាស់សម្ពាធឈាមជាប្រចាំ ហើយប្រសិនបើសម្ពាធឈាមលើសពី១៤០/៩០ មិល្លីម៉ែត្របារត នោះយើងចាំបាច់ត្រូវពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីជួយឲ្យសម្ពាធឈាមស្ថិតក្នុងកម្រិតសមល្មមវិញ។
៣. ជំងឺទឹកនោមផ្អែមមិនបង្កឲ្យកើតជំងឺបេះដូងទេ បើញ៉ាំថ្នាំទឹកនោមផ្អែម
ថ្នាំសម្រាប់អ្នកទឹកនោមផ្អែម អាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម ក៏ដូចជាបង្ការផលវិបាកមួយចំនួនដូចជា ជំងឺតម្រងនោម ពិការភ្នែក លិង្គមិនឡើងរឹង និងការខូចសរសៃប្រសាទ។ ប៉ុន្តែការគ្រប់គ្រងជាតិស្ករក្នុងឈាមមានឥទ្ធិពលតិចតួចប៉ុណ្ណោះទៅលើសរសៃឈាមធំៗដែលរលាក និងកើតជំងឺ ជាហេតុបង្កើនហានិភ័យនៃការគាំងបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
ហេតុនេះហើយ ក្រៅពីញ៉ាំថ្នាំទឹកនោមផ្អែមឲ្យបានទៀងទាត់ យើងចាំបាច់ត្រូវបន្ថយជាតិកូលេស្តេរ៉ូល និងសម្ពាធឈាមឲ្យនៅទាប ព្រមទាំងឈប់ជក់បារី និងរក្សាទម្ងន់ខ្លួនឲ្យសមល្មម។
៤. កាត់បន្ថយហានិភ័យជំងឺបេះដូង ដោយញ៉ាំពពួកវីតាមីន និងអាហារបំប៉ន
សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម វីតាមីនE,C និងសារធាតុBeta Carotene អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ យ៉ាងណាមិញ តាមការសាកល្បងប្រើប្រាស់អាហារបំប៉នជាមួយនឹងវីតាមីនទាំងនេះ យើងនៅមិនទាន់អាចបញ្ជាក់បានពីអត្ថប្រយោជន៍ណាមួយនៅឡើយ។ ដូច្នេះ គ្នាយើងគួរងាកមកញ៉ាំវីតាមីន និងជាតិរ៉ែដែលបានមកពីអាហារ ជំនួសឲ្យការញ៉ាំអាហារបំប៉នវិញ ទើបជាការប្រសើរ។
៥. បើជក់បារីរាប់ឆ្នាំ ទោះឈប់ជក់ ក៏មិនអាចកាត់បន្ថយហានិភ័យជំងឺបេះដូងដែរ
មិនថាយើងជក់បារីច្រើនដើមក្នុងមួយថ្ងៃ ឬជក់រយៈពេលយូរឡើយ ឲ្យតែយើងឈប់ជក់បារី នោះយើងនឹងទទួលបានអត្ថប្រយោជន៍សុខភាពដ៏ច្រើនលើសលប់។ ក្រោយឈប់ជក់បារីមួយឆ្នាំ យើងអាចកាត់បន្ថយហានិភ័យនៃការគាំងបេះដូងរហូតដល់ទៅ៥០% ហើយក្នុងរយៈពេល១០ឆ្នាំ រាងកាយរបស់យើងនៅត្រលប់មករកសភាពធម្មតាដូចអ្នកមិនធ្លាប់ជក់បារីពីមុនមកដូច្នោះដែរ។ ដូចនេះ យើងគួរតែព្យាយាមបញ្ឈប់ការជក់បារីភ្លាមៗ តាមដែលអាចធ្វើទៅបាន៕
ចុចអាន៖គ្រោះថ្នាក់ខ្លាំង ចំពោះមនុស្សមិនចូលចិត្តផឹកទឹកសោះ
ចុចអាន៖ទាំងនេះជារោគសញ្ញាជំងឺខ្សោយតម្រងនោម ត្រូវប្រយ័ត្នចំពោះអាហារទាំងនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងបើកការដ្ឋានសាងសង់ឆាប់ៗ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
រថយន្ដពាក់ស្លាកលេខនគរបាល បាញ់ប្រហារលើរថយន្ដPriusមួយគ្រឿង ខណៈស៊ីផ្លេសុំផ្លូវ