ព័ត៌មានអន្ដរជាតិ
អាមេរិក កាត់បន្ថយការប្រើប្រាស់ទឹក ខណៈជួបប្រទះគ្រោះរាំងស្ងួតអាក្រក់បំផុត ក្នុងរយៈពេលជាង ១០០០ឆ្នាំ (មានវីដេអូ)
ក្រុមមន្ត្រីទីក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃអង្គារទី១៦ខែសីហាថា រដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក ត្រូវតែកាត់បន្ថយការប្រើប្រាស់ទឹក ដើម្បីចៀសវាង “ការដួលរលំដ៏មហន្តរាយ” នៃទន្លេ Colorado ខណៈគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រ កំពុងកើតឡើង។

ភ្លៀងធ្លាក់ទាបជាងកម្រិតមធ្យមរយៈពេលជាងពីរទស្សវត្សរ៍ បានបណ្តាលឲ្យទន្លេដែលជាសរសៃឈាមនៃភាគខាងលិចសហរដ្ឋអាមេរិក ឈានដល់កម្រិតធ្ងន់ធ្ងរ ខណៈការប្រែប្រួលអាកាសធាតុដែលបណ្តាលមកពីមនុស្ស បានធ្វើឲ្យវដ្តនៃភាពរាំងស្ងួតធម្មជាតិកាន់តែអាក្រក់ទៅៗ។
ថ្វីបើមានការព្រមានជាច្រើនឆ្នាំមកហើយក៏ដោយ រដ្ឋដែលពឹងផ្អែកលើទន្លេនេះ មិនអាចកាត់បន្ថយតម្រូវការរបស់ពួកគេឲ្យបានគ្រប់គ្រាន់នោះទេ ហើយកាលពីថ្ងៃអង្គារ រដ្ឋាភិបាលសហព័ន្ធនិយាយថា ខ្លួនកំពុងចាត់វិធានការកាត់បន្ថយការប្រើប្រាស់ទឹកទន្លេ។

លោកស្រី Tanya Trujillo ជំនួយការលេខាធិការផ្នែកទឹក និងវិទ្យាសាស្ត្រនៅក្រសួងមហាផ្ទៃ បាននិយាយថា “ដើម្បីចៀសវាងការដួលរលំដ៏មហន្តរាយនៃប្រព័ន្ធទន្លេ Colorado និងអនាគតនៃភាពមិនច្បាស់លាស់ និងជម្លោះ, ការប្រើប្រាស់ទឹកនៅក្នុងអាងនេះ ត្រូវតែកាត់បន្ថយ”។
ការបែងចែកទឹករបស់រដ្ឋ Arizona ពីទន្លេនេះ នឹងធ្លាក់ចុះ២១%នៅឆ្នាំ២០២៣ ខណៈរដ្ឋ Nevada នឹងទទួលបានតិចជាង៨%។

យ៉ាងណាក្តី California ដែលជារដ្ឋប្រើប្រាស់ទឹកទន្លេនេះធំជាងគេ និងមានប្រជាជនច្រើនជាងគេក្នុងចំណោមរដ្ឋភាគខាងលិច នឹងមិនរងផលប៉ះពាល់ឡើយនៅឆ្នាំក្រោយ។
ទន្លេ Colorado បានហូរចុះពីភ្នំ Rocky ហើយហូរឆ្លងកាត់រដ្ឋ Colorado, Utah, Arizona, Nevada, California និងភាគខាងជើងប្រទេសម៉ិកស៊ិក ជាកន្លែងដែលវាហូរចូលទៅក្នុងឈូងសមុទ្រ California។
ភាគខាងលិចនៃសហរដ្ឋអាមេរិក កំពុងរងទុក្ខវេទនាដោយសារគ្រោះរាំងស្ងួត ដែលឥឡូវនេះឈានដល់ឆ្នាំទី២៣ហើយ និងជាគ្រោះរាំងស្ងួតអាក្រក់បំផុតក្នុងរយៈពេលជាង១០០០ឆ្នាំ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ទីក្រុង បារាំង ជាង ១០០ នៅតែគ្មានទឹកផឹក ដោយសារគ្រោះរាំងស្ងួត
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


