Connect with us

ជីវិតកម្សាន្ដ

ជា វណ្ណារិទ្ធ ទម្លាយប្រវត្តិស្នេហ៍ដំបូងជាមួយភរិយា

បានផុស

នៅ

គេចាំបានថាចំណងស្នេហ៍ប្តី-ប្រពន្ធរបស់ពិធីករប្រុសលោក ជា វណ្ណារិទ្ធ និងភរិយាបើគិតមកដល់ពេលនេះ គឺមានរយ:​ពេលជិត១០ឆ្នាំហើយ ខណៈពួកគេក៏ទទួលបានកូន២នាក់ជាទីស្រលាញ់ដែលជាដំណក់ឈាមរួមគ្នាជាចំណងដៃនៃអាពាហ៍ពិពាហ៍ផងនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតចំណងស្នេហ៍រវាងពិធីករលោក ជា វណ្ណារិទ្ធ និងអ្នកនាង សុភាព ម៉ូល្យ៉ា ឬហៅថា បេឡា នោះ បច្ចុប្បន្នគឺពួកគេទាំងពីរនាក់កំពុងតែធ្វើឱ្យមានការសរសើរជាខ្លាំងទាក់ទងនឹងរឿងគ្រួសារផ្អែមល្ហែម និងកក់ក្តៅបង្កើនភាពល្អូកល្អើនជាមួយគ្នាចាក់ទឹកមិនលិច ពោលគឺចាប់តាំងពីអ្នកទាំងពីរបានរួមរស់ជាប្តី-ប្រពន្ធនឹងគ្នាមកម្លេះ។

ដោយឡែកបើចាប់អារម្មណ៍ពីដំណើរជីវិតនៃការចាប់ផ្តើមសាងស្នេហ៍ដំបូងប្រហែលជាមិនសូវមានអ្នកដឹងទេថា តើពួកគេផ្តើមចេញពីជំហ៊ានអ្វីឡើយ?។ ប៉ុន្តែពេលនេះលោកក៏បានដាច់ចិត្តទម្លាយប្រវត្តិស្នេហ៍គ្រាដំបូងដែលផ្តើមចេញពីរឿងមួយនេះ។ លោកបានបញ្ជាក់ថា ដំបូងឡើយលោកបានត្រឹមតែលួចថតរូបភរិយាប៉ុណ្ណោះ តែក្រោយមកទៀតទើបសុំស្គាល់គ្នា។

ពិធីករសម្បូវោហាស័ព្ទ ជា វណ្ណារិទ្ធ បានលើកឡើងដូច្នេះថា «ធ្លាប់ឬអត់លួចថតរូបគេ រហូតតាមសុំស្គាល់លង់ស្នេហ៍ប្រែក្លាយជាមិត្តយល់ចិត្ត១០០ឆ្នាំ និងជាជាងថតប្រចាំមួយជីវិត? ពេលខ្លះលួចថតត្រូវចិត្តជាងមែនអត់?»។

បើតាមការកត់សម្គាល់សម្រាប់ចំណងស្នេហារវាងលោក ជា វណ្ណារិទ្ធ និងភរិយាគេឃើញថា អ្នកទាំងពីរតែងតែបង្ហាញពីភាពរឹងមាំនៃសម្ព័ន្ធស្នេហាយ៉ាងមានសុភ័មង្គល និងផ្អែមល្ហែមជាមួយគ្នាជាបន្តបន្ទាប់។ ហេតុផលនេះហើយទើបធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនបាននាំគ្នាសរសើរហើយយល់ឃើញថា ពិតជាគំរូល្អចំពោះអ្នកសិល្បៈឯទៀត៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម