Connect with us

កីឡា

រូប​ភាព​​​ជក់​ចិត្ត​ពី​​ ធន់​ មករា​ ផ្តួល​​ថៃ​​សន្លប់​​ទឹក​​​៣​​​ល្ងាច​​មិញ

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ ធន់ មករា បាន​វិល​ត្រឡប់​​មក​កាន់​ពិភព​ប្រដាល់​គុន​ខ្មែរ​វិញ​ហើយ បន្ទាប់​ពី​ស្ងប់​ស្ងាត់​មួយ​រយៈ​ពេល ហើយ​មក​លើក​នេះ​ពិត​ជា​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ឡើយ​​ក្នុង​ព្រឹត្តិការណ៍​ប្រកួតជើងឯក គូបូតា បច្ចេកវិទ្យាកសិកម្មថ្មី យប់​ថ្ងៃ​សុក្រ ទី​២ ខែ​កញ្ញា ឆ្នាំ​២០២២​នៅ​សង្វៀន​បាយ័ន។

កីឡាករ ធន់ មករា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​បាន​​ប្រព្រឹត្ត​ទៅ​ត្រឹម​តែ​៣​ទឹក​ប៉ុណ្ណោះ ធន់ មករា បាន​ផ្តួល​កីឡាករ​ថៃ​ ស៊ុបពើអេច ស៊ិតផេតស៊ិរិ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣។ គូ​នេះ​ពិត​ជា​ជក់​ចិត្ត​សម្រាប់​អ្នក​គាំទ្រ​ដោយ​កីឡាករ​ទាំង​ពីរ​វាយ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​សាហាវ។

អ្នក​លេង​គុន​ខ្មែរ​ពោរពេញ​ដោយ​ទំនុក​ចិត្ត​តាម​ការ​វាយ​កែង​កាច​ផ្ទួន​ៗ និង​ធ្វើ​ឲ្យ​កីឡាករ​ថៃ​ដួល​ត្រូវ​បាន​លោក​អាជ្ញា​កណ្តាល​រាប់​៨។ នៅ​ទឹក​ទី​៣ ធន់ មករា វាយ​កណ្តាប់​ដៃ​ស្តាំ​ពេញ​បណ្តាល​ឲ្យ ស៊ុបពើអេច ដួល​ដាច់​ផ្ងា និង​សន្លប់​ក្រោក​លែង​រួច បើ​ទោះ​ជា​អាជ្ញា​កណ្តាល​រាប់​ដល់​១០​ក៏​ដោយ។

កីឡាករ​ថៃ​ ស៊ុបពើអេច

ចំណែក​គូ​អន្តរជាតិ​មួយ​ទៀត កីឡាករ​ថៃ មេធី សច.តយប៉ែតរិវ ប្រើ​ជំនាញ​ពិឃាត​របស់​ខ្លួន​គឺ​ជង្គង់​ផ្ទួន​ៗ​ផ្តួល​អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង  ពេជ្រ សុខឃីម ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២។ កីឡាករ​ថៃ​ម្នាក់​នេះ​ពិត​ជា​រឹង​មាំ និង​ពូកែ​ឡើង​ជង្គង់ ស្រប​ពេល​កីឡាករ ពេជ្រ សុខឃីម ​ជា​អ្នក​ប្រដាល់​វ័យ​ក្មេង និង​បទ​ពិសោធ​ខ្ចី​នៅ​ឡើយ៕

សូម​ទស្សនា​រូប​ភាព​ដ៏​សំបូរ​បែប

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទី មុន

សមាជិកអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជាជិត៥០០នាក់ អបអរទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ចោទសួរទៅកាន់វិទ្យុមួយថា តើល្ងង់មែនទេ ដែលវាយប្រហារភរិយាសម្ដេចធិបតី?

វប្បធម៌ ជំនឿ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងវប្បធម៌ មានជំនឿថា សមាគមសិល្បករខ្មែរ នឹងក្លាយជាវេទិកាបណ្ដុះបណ្ដាល

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី៖ «ខ្ញុំមានសិទ្ធិគ្រប់គ្រាន់ក្នុងការតែងតាំងផ្លាស់ប្ដូរអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាគ្រប់ពេលវេលា»

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ICT Division នៃក្រុមហ៊ុន Royal Group អបអរសាទរ និងគោរពជូនពរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសជាប់ឆ្នោតជ្រើសតាំងជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី ៦

Sokha Hotels

ព័ត៌មានពេញនិយម