ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ហៅ បៃដិន ថាជា “សត្រូវរបស់ប្រទេស” ក្នុងជម្លោះនយោបាយថ្មី
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានហៅចំៗទៅលោក ចូ បៃដិន អ្នកស្នងតំណែងរបស់លោកថាជា “សត្រូវរបស់ប្រទេស” ។
លោក ត្រាំ បាននិយាយនៅឯការជួបជុំមួយក្នុងរដ្ឋ Pennsylvania ថា “លោក បៃដិន បានថ្លែងសុន្ទរកថាដ៏សាហាវ ស្អប់ខ្ពើម និងបំបែកបំបាក់បំផុតដែលមិនធ្លាប់មានពីមុនមកក្នុងចំណោមប្រធានាធិបតីអាមេរិក” ។
អតីតប្រធានាធិបតីរូបនេះបញ្ជាក់ថា “លោក បៃដិន ជាសត្រូវរបស់ប្រទេស ។ តើអ្នកចង់ដឹងការពិតទេ សត្រូវរបស់ប្រទេសយើងគឺគាត់ និងក្រុមដែលគាត់គ្រប់គ្រង” ។
ការកត់សម្គាល់របស់លោក ដូណាល់ ត្រាំ បានធ្វើឡើងជាការឆ្លើយតបទៅនឹងសុន្ទរកថាថ្នាក់ជាតិរបស់លោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ពីទីក្រុង Philadelphia ជាកន្លែងដែលប្រធានាធិបតីបច្ចុប្បន្នបានវាយប្រហារលោក ត្រាំ និងអ្នកគាំទ្រដ៏ស្មោះត្រង់របស់គាត់ ឬអ្នកគាំទ្ររបៀបវារៈ Make America Great Again (MAGA) របស់គណបក្សសាធារណរដ្ឋ ។
ក្នុងសុន្ទរកថានោះ លោក បៃដិន បានចោទប្រកាន់លោក ត្រាំ និងក្រុម MAGA មកពីគណបក្សសាធារណរដ្ឋថាជាពួកជ្រុលនិយម និងបង្កការគំរាមកំហែងដល់ “មូលដ្ឋានគ្រឹះ” របស់សហរដ្ឋអាមេរិក ក្រោយការវាយលុកចូលវិមាន Capitol កាលពីឆ្នាំមុន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អាមេរិក បង្កើនល្បឿនលក់អាវុធឲ្យសម្ព័ន្ធមិត្ត ព្រោះខ្លាចចាញ់ ចិន និងរុស្ស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


