កីឡា
នេះពិន្ទុសរុបរបស់កម្ពុជាក្នុងការប្រកួតជើងឯក AFF Cup ទាំងអស់កន្លងមក
ជើងឯកបាល់ទាត់លំដាប់ទី១នៅតំបន់អាស៊ាន គឺ AFF Championship ត្រូវបានរៀបចំការប្រកួតចំនួន១៣លើកកន្លងមកហើយគិតចាប់តាំងពីការប្រកួតលើកដំបូងនៅឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០២០។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងចូលរួមប្រកួតលើកទី៩ហើយវគ្គសន្សំពិន្ទុក្នុងពូល គិតទាំងឆ្នាំ២០២២ខាងមុខនេះ។ ៨លើកក្នុងពូលកន្លងមករបស់ក្រុមបាល់ទាត់កម្ពុជាគឺឆ្នាំ១៩៩៦ ២០០០ ២០០២ ២០០៤ ២០០៨ ២០១៦ ២០១៨ និង២០២០។ ចំណែកនៅឆ្នាំ១៩៩៨ ២០០៧ ២០១០ ២០១២ និង២០១៤ កម្ពុជាធ្លាក់ក្នុងវគ្គជម្រុះ។

សរុបការប្រកួតទាំងអស់ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រកួតក្នុងពានរង្វាន់ AFF Cup នេះចំនួន៣០លើកហើយ ក្នុងនោះឈ្នះ៤ដង និងចាញ់២៦ដង។ កម្ពុជារកបានគ្រាប់បាល់២៩គ្រាប់ ហើយត្រូវគេស៊ុតចូល១០២គ្រាប់។ បើគិតជាពិន្ទុសរុបគឺកម្ពុជាមាន១២ពិន្ទុពីការប្រកួតឈ្នះ៤ដង។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាមិនធ្លាប់បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ខាងលើនេះឡើយ ហើយឡាវ ទីម័រខាងកើត និងព្រុយណេ ក៏មិនទាន់ធ្លាប់បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ។

ការប្រកួតលើកទី១៤ ឆ្នាំ២០២២នឹងចាប់ផ្តើមពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដែលមានទីក្រុងចំនួន១០នៅអាស៊ានទទួលរៀបចំការប្រកួតដោយសារមានការប្រកួតក្នុងដី និងក្រៅដី។
កម្ពុជាត្រូវបានចាប់ឆ្នោតនៅក្នុងពូល A ដែលមានក្រុមខ្លាំងៗគឺ ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និង ព្រុយណេ ឬ ទីម័រខាងកើត ដែលត្រូវប្រកួតជម្រុះដើម្បីឡើងទៅវគ្គសន្សំពិន្ទុក្នុងពូល។

ថ្ងៃទី២០ ខែធ្នូ កម្ពុជា បើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួល ក្រុមជម្រើសជាតិហ្វីលីពីន។ ថ្ងៃទី២៣ ខែធ្នូ កម្ពុជា ធ្វើដំណើរទៅជួបម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី នៅពហុកីឡដ្ឋាន Jakarta ហើយថ្ងៃទី២៩ ខែធ្នូ កម្ពុជា ទទួល ជម្រើសជាតិ ព្រុយណេ ឬ ទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិមរតកតេជោ មុនពេលធ្វើដំណើរទៅជម្រើសជាតិថៃ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Rajamangala៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


