ជីវិតកម្សាន្ដ
អ្នកគាំទ្រស្រឡាំងកាំង ក្រោយឃើញ Harry Styles ថើបមាត់គ្នាជាមួយ Nick Kroll
អ្នកគាំទ្រមានការហួសចិត្ត និងស្រឡាំងកាំង បន្ទាប់ពីឃើញរូបថត និងវីដេអូដែលបានចែករំលែកលើផ្សព្វផ្សាយសង្គមបង្ហាញពី Harry Styles កំពុងឈរថើបជាមួយតារាសម្តែង Nick Kroll នៅមហោស្រពភាពយន្ត Venice ។
វត្តមានម្ចាស់បទ “As It Was” ដែលបានចូលរួមមហោស្រពភាពយន្តកាលពីថ្ងៃចន្ទក្នុងការផ្សព្វផ្សាយខ្សែភាពយន្ត “Don’t Worry Darling” គឺដោយសារតែរូបគេក៏បានសម្ដែងក្នុងរឿងដែលដឹកនាំដោយលោកស្រី Olivia Wilde ផងដែរ ។
អំឡុងពេលដែលកំពុងឈរអបអរសាទរការចាក់បញ្ជាំងឈុតខ្លីៗនៃរឿងមួយនេះ Harry Styles និងNick Kroll បានឈរថើបមាត់គ្នា បន្ទាប់មកអ្នកទាំងពីរបានឱបយ៉ាងផ្អែមល្ហែម អមដោយសំឡេងស្រែកហ៊ោ និងការទះដៃពីសំណាក់ទស្សនិកជនផងដែរ ។
ប៉ុន្តែក៏មានទស្សនិកជនមួយចំនួន ជាពិសេសអ្នកនិយមលេងអ៊ីនធឺណិតបានធ្វើការរិះគន់ចំពោះទង្វើររបស់ពួកគេ ដោយនិយាយថា វាជាអាកប្បកិរិយាមិនសមរម្យនោះទេ ។
បើទោះជាមានការិះគន់យ៉ាងនេះក្ដីក៏ Harry Styles បាននិយាយបើកចំហពីការស្រលាញ់ភេទដូចគ្នានៅលើឆាកប្រគំតន្ត្រីរបស់លោក ហើយថែមទាំងសារភាពថា រូបគេជាមនុស្សស្រលាញ់បានទាំងពីរភេទ ដើម្បីបញ្ចប់មន្ទិលសង្ស័យដល់អ្នកគាំទ្រអំពីទំនាក់ទំនងរបស់អ្នកទាំងពីរ ៕
ប្រែសម្រូល ៖ នាងតូច
ចុចអាន៖The Weeknd លុបចោលការប្រគំតន្រ្តីភ្លាមៗ ក្រោយទើបច្រៀងបាន ៣ បទកន្លះ
ចុចអាន៖Kanye West សារភាពថា ញៀនសិច និងចូលចិត្តមើលរឿងអាសអាភាស ក្រោយលែងលះជាមួយភរិយា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


