ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ថា លោក Biden និង Trump គ្មានអ្វីខុសគ្នាទេ
មេដឹកនាំអ៊ីរ៉ង់លោក Ebrahim Raisi មិនជឿថា កិច្ចសន្ទនាទល់មុខជាមួយប្រធានាធិបតីអាមេរិក Joe Biden នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ក្នុងទីក្រុងញូវយ៉ក នឹងមានអត្ថប្រយោជន៍ណាមួយដល់ប្រទេសរបស់គាត់ ឬអាចជួយស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ឡើងវិញនោះទេ។

លោក Raisi បានប្រាប់អ្នកយកព័ត៌មាន CBS លោកស្រី Lesley Stahl ក្នុងបទសម្ភាសន៍រយៈពេល ៦០ នាទី ដែលចាក់ផ្សាយនៅថ្ងៃអាទិត្យទី១៨ខែកញ្ញានេះថា “ខ្ញុំមិនគិតថាជំនួបបែបនេះនឹងកើតឡើងនោះទេ។ ខ្ញុំមិនជឿថា ការជួបគ្នាឬការជជែកជាមួយគាត់នឹងមានប្រយោជន៍ឡើយ”។
ទាំងលោក Raisi និង Biden គ្រោងនឹងថ្លែងទៅកាន់ UNGA នៅសប្តាហ៍ក្រោយ ប៉ុន្តែជំនួបរវាងមេដឹកនាំទាំងពីរ មិនមែនជារបៀបវារៈផ្លូវការនោះទេ។
នៅពេលសួរថាតើគាត់អាចមើលឃើញភាពខុសគ្នារវាងរដ្ឋបាលលោក Biden និងប្រធានាធិបតីមុនរបស់លោក Donald Trump ដែរឬទេ? លោក Raisi បានកត់សម្គាល់ថា តាមទស្សនៈរបស់ទីក្រុងតេហេរ៉ង់ មិនមានអ្វីខុសគ្នាទេ ជាពិសេសទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPOA។

មេដឹកនាំអ៊ីរ៉ង់និយាយថា “រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក, ពួកគេអះអាងថា ពួកគេខុសពីរដ្ឋបាលរបស់លោក Trump ប៉ុន្តែតាមការពិត យើងមិនបានឃើញការផ្លាស់ប្តូរណាមួយឡើយ”។
កិច្ចព្រមព្រៀងនុយក្លេអ៊ែរដំបូង ដែលចុះហត្ថលេខាក្នុងឆ្នាំ ២០១៥ ដោយអ៊ីរ៉ង់ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ក៏ដូចជារុស្ស៊ី ចិន និងសហភាពអឺរ៉ុប បាននាំឲ្យទីក្រុងតេហេរ៉ង់ យល់ព្រមចំពោះការរឹតបន្តឹងមួយចំនួនលើឧស្សាហកម្មនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច និង ការលើកទឹកចិត្តផ្សេងទៀត។

ទោះបីជាយ៉ាងណាក៏ដោយ នៅឆ្នាំ ២០១៨ កិច្ចព្រមព្រៀងនេះត្រូវបានបំផ្លាញដោយសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Donald Trump ដែលបានដកខ្លួនចេញជាឯកតោភាគី ដោយនិយាយថា វាមានកំហុសជាមូលដ្ឋាន ហើយបានដាក់ទណ្ឌកម្មឡើងវិញលើទីក្រុង តេហេរ៉ង់។ ជាលទ្ធផល អ៊ីរ៉ង់ ចាប់ផ្តើមកាត់បន្ថយបន្តិចម្តងៗនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនេះ។
ទោះបីជាមានការសន្យាថានឹងធ្វើឲ្យកិច្ចព្រមព្រៀងនេះរស់ឡើងវិញ ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតក៏ដោយ ប៉ុន្តែលោក Biden មិនបានធ្វើឲ្យមានការរីកចម្រើនលើបញ្ហានេះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ីរ៉ង់ គំរាម កម្ទេច អ៊ីស្រាអែល បើហ៊ានវាយប្រហារ កម្មវិធី នុយក្លេអ៊ែរ របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


