ជីវិតកម្សាន្ដ
សម្រស់ Mai Davika ថតរូបជាមួយតារាល្បីៗនៅអ៊ីតាលី ឃើញហើយប្លែកខ្លាំង
Mai Davika ត្រូវបានគេដឹងថាទទួលបានកិត្តិយសចូលរួមកម្មវិធីបង្ហាញម៉ូត Gucci SS23 ក្នុងនាមជា Friends of Gucci នៃ Milan Fashion Week នៅប្រទេសអ៉ីតាលី។ ទន្ទឹមគ្នានោះដែរ តារាសម្ដែងស្រីរូបនេះក៏បានថតរូបជាមួយតារាល្បីៗឃើញហើយពិតជាប្លែកខ្លាំង។

ត្បិតថានេះជាការងារបង្ហាញម៉ូដក្នុងនាមជាទូតសុឆន្ទៈឲ្យប្រេន Gucci ក្ដី ក៏ប៉ុន្តែក្នុងដំណើរកម្សាន្តលើកនេះ មនុស្សដែលបានចូលរួមក្នុងកម្មវិធី បានសរសើរពីរូបសម្រស់និងរាងរៅនាងថា ជាតារាលេចធ្លោជាងគេក្នុងរាត្រីនេះ។ លើសពីនេះទៅទៀត ស្ទីលនែការតុបតែងខ្លួន ទាំងសំលៀកបំពាក់ ម៉ូដសក់ មើលទៅសមនឹងឈុតដែលនាងស្លៀកនីមួយៗ។ សូម្បីតែកាយវិការក្នុងពេលថតរូប ក៏ត្រូវគ្នាខ្លាំង រហូតដល់អាចទាញយកការចូលចិត្តពីអ្នកគាំទ្រជុំវិញពិភពលោកដូចបាក់ទំនប់។

ប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់ទេ ព្រោះក្នុងដំណើរកម្សាន្តនេះ Mai Davika ក៏បានឆ្លៀតបង្ហាញពីឈុតនិងថតជាមួយអ្នកច្នៃម៉ូដពិសេសរបស់នាង ព្រមទាំងមនុស្សល្បីៗលើពិភពលោកជាច្រើន រហូតធ្វើឲ្យនាងលាន់មាត់ថា សប្បាយចិត្តនឹងបទពិសោធន៍ទៅធ្វើការនៅបរទេសលើកនេះថែមទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖













ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Mai Davika បង្អួតឈុតធ្លុះសាច់ មុខទួលអេហ្វែល កណ្ដាលរាត្រី
ចុចអាន៖Mai Davika ចេញមុខសារភាព ពីមូលហេតុខ្លួនកាន់តែស្គមស្គាំងខ្លាំង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


