ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ដណ្តើមបានមកវិញទាំងស្រុងនូវមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ (មានវីដេអូ)
កាលពីថ្ងៃអាទិត្យទី០២ ខែតុលា ប្រទេសអ៊ុយក្រែន បានដណ្តើមយកមកវិញទាំងស្រុងនូវមជ្ឈមណ្ឌលដឹកជញ្ជូនភាគខាងកើតគឺទីក្រុង Lyman ដែលនេះជាទឹកដីសមរភូមិដ៏សំខាន់បំផុត ដែលអ៊ុយក្រែន វាយយកបានពីរុស្ស៊ីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ។
ការវាយយកបាននេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃសុក្រសប្តាហ៍មុន បានប្រកាសកាត់បញ្ចូលតំបន់ចំនួន៤ដែលគ្របដណ្តប់ជិតមួយភាគប្រាំនៃទឹកដីអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅក្នុងឃ្លីបវីដេអូខ្លីមួយលើឆានែល Telegram របស់គាត់ថា “គិតត្រឹមម៉ោង៩:៣០នាទីព្រឹក ទីក្រុង Lyman ត្រូវបានរំដោះទាំងស្រុង។ សូមអរគុណដល់កងទ័ពរបស់យើង”។
មុននេះ លោក Zelenskiy ក៏បាននិយាយដែរថា “ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ចំនួនទង់ជាតិអ៊ុយក្រែននៅតំបន់ Donbas កាន់តែមានច្រើនឡើងៗ”។
ដោយឡែក ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ទី០១ខែតុលាថា ខ្លួនកំពុងដកកងទ័ពចេញពីតំបន់ Lyman ដោយសារការគំរាមកំហែងនៃការឡោមព័ទ្ធ។
រុស្ស៊ី មិនបានដាក់ឈ្មោះទីក្រុង Lyman នៅក្នុងការអាប់ដេតប្រចាំថ្ងៃរបស់ខ្លួនអំពីការប្រយុទ្ធនៅអ៊ុយក្រែនកាលពីថ្ងៃអាទិត្យនោះទេ ថ្វីបើខ្លួននិយាយថា កងកម្លាំងរុស្ស៊ីបានបំផ្លាញឃ្លាំងកាំភ្លើងធំ និងមីស៊ីលចំនួនប្រាំពីរនៅក្នុងតំបន់ Kharkiv, Zaporizhzhia, Mykolaiv និង Donetsk របស់អ៊ុយក្រែនក៏ដោយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sharjah 24
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង