សុខភាព
អត្ថប្រយោជន៍ពីមើមឈូកទឹកកក ជួយកាត់បន្ថយជាតិខ្លាញ់ និងសម្រក់ទម្ងន់
មើមឈូកទឹកកក គឺជារុក្ខជាតិស្រស់ដែលមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ ជាប្រភេទមើមដែលអាចបរិភោគបានស្រស់ៗ មានរសជាតិឈ្ងុយឆ្ងាញ់ និងស្រួយខ្ញោក ហើយវាក៏សម្បូរទៅដោយសារធាតុចិញ្ចឹម ដែលមានប្រយោជន៍ដល់រាងកាយ។

យ៉ាងណាមិញ មើមឈូកទឹកកក ក៏មានរូបរាងស្រដៀងនឹងដំឡូងខ្លះៗដែរប៉ុន្តែសាច់វាស្រួយឆ្ងាញ់ជាងបើទោះបីជាយើងស្ងោរវាឲ្យឆ្អិនក្ដី។ ទន្ទឹមនោះ វាក៏ជារុក្ខជាតិដើមដែលមានដើមកំណើតនៅអាមេរិកខាងត្បូង ជាផ្លែឈើមានកាឡូរីទាប សក្ដិសមសម្រាប់អ្នកដែលចង់សម្រកទម្ងន់ និងមានលក្ខណៈសម្បត្តិឱសថជាច្រើនផងដែរ។
អត្ថប្រយោជន៍នៃមើមឈូកទឹកកក ដែលអ្នកគួរទទួលទានស្រស់ៗ
-សារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។ ដូចនេះជួយចិញ្ចឹមស្បែកឲ្យតឹងណែន និងកាត់បន្ថយហានិភ័យនៃជំងឺមហារីក។
-ជួយពន្យឺតការខ្សោះជីវជាតិនៃរាងកាយជួយឲ្យយើងនៅក្មេងនិងមានស្បែកស្រស់ភ្លឺថ្លាថែមទៀតផង។
-មានកាឡូរីទាប ប៉ុន្តែវាមានជាតិសរសៃច្រើន ដូច្នេះវាល្អឥតខ្ចោះសម្រាប់អ្នកដែលកំពុងគ្រប់គ្រងទម្ងន់សព្វថ្ងៃនេះ។
-ដោយសារតែជាតិសរសៃចំណីអាហារខ្ពស់។ ដូចនេះ អាចជួយសម្រួលដល់ការបន្ទោរបង់
-ជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម និងកាត់បន្ថយជាតិស្ករក្នុងឈាម
-ការពារជំងឺក្រិនសរសៃឈាម ជំងឺក្រិនសរសៃឈាម និងជំងឺផ្សេងៗដែលទាក់ទងនឹងបេះដូង និងសរសៃឈាម។
-អាចបន្ថយសំពាធឈាម
-ជួយរំលាយអាហារ ការពារការទល់លាមក និងរាគ
-ជួយបណ្ដេញជាតិពុលក្នុងរាងកាយ
-ជួយព្យាបាលកម្ដៅដែលចេញពីខាងក្នុង
-ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។

ប៉ុន្តែត្រូវប្រយ័ត្នពេលបរិភោគមើមឈូកទឹកកក ព្រោះមនុស្សមួយចំនួនដែលមានអាឡ័កស៊ីជាមួយមើមឈូកទឹកកកផងដែរ។ ដូច្នេះកុំញ៉ាំច្រើនពេលញ៉ាំដំបូង តែអាចញ៉ាំយឺតៗទើបធ្វើឲ្យរាងកាយស៊ាំ នឹងមើមឈូកទឹកកកនេះ៕
ប្រែសម្រួល៖សាង ស្រីល័ក្ខ
ចុចអាន៖ផ្លែឈើរដូវវស្សា ៥ មុខ ល្អសម្រាប់សុខភាព ប្រឆាំងភាពត្រជាក់ និងអុកស៊ីតកម្ម
ចុចអាន៖អត្ថប្រយោជន៍ ៥ យ៉ាង របស់ផ្លែប៉ោម យើងភាគច្រើនមិនសូវដឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១២ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


