ព័ត៌មានអន្ដរជាតិ
រុស្សី សាកល្បងនាវាមុជទឹកនុយក្លេអ៊ែរថ្មីបំផុត ចំពេលតានតឹងជាមួយ លោកខាងលិច (មានវីដេអូ)
ប្រទេសរុស្ស៊ី បានធ្វើការសាកល្បងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរយុទ្ធសាស្ត្រថ្មីមួយគ្រឿង ចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយលោកខាងលិច។ នេះបើតាមការបញ្ជាក់ពីមេបញ្ជាការកងទ័ពជើងទឹករុស្ស៊ី កាលពីថ្ងៃអាទិត្យទី៣០ខែតុលា។

ឧត្តមនាវីឯក Nikolay Yevmenov បាននិយាយក្នុងឱកាសខួបលើកទី៣២៦ នៃការបង្កើតកងនាវាចររុស្ស៊ីថា “នាវាមុជទឹកយុទ្ធសាស្ត្រ ដើរដោយថាមពលនុយក្លេអ៊ែរថ្មីបំផុតឈ្មោះ Generalissimo Suvorov កំពុងត្រូវបានសាកល្បង”។
ប្រមុខកងទ័ពជើងទឹករូបនេះបាននិយាយថា នាវាមុជទឹកនេះ ត្រូវបានសាងសង់នៅឯសហគ្រាស Sevmash ដែលជាកន្លែងផលិតកប៉ាល់ដ៏ធំបំផុតរបស់រុស្ស៊ីក្នុងទីក្រុង Severodvinsk ភាគខាងជើង។

Generalissimo Suvorov គឺជានាវាទីប្រាំមួយ ក្នុងកងនាវាមុជទឹកមីស៊ីលផ្លោងជំនាន់ទី៤របស់រុស្ស៊ី និងជានាវាធំលំដាប់ទី២ក្នុងថ្នាក់ Borei-A ដែលត្រូវបានធ្វើឲ្យប្រសើរឡើង។ នាវាថ្នាក់ Borei-A នីមួយៗ អាចផ្ទុកមីស៊ីលផ្លោងដល់ទៅ ១៦គ្រាប់ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។
នាវានេះត្រូវបានដាក់ឈ្មោះតាមឧត្តមសេនីយ៍ Alexander Suvorov នៅសតវត្សរ៍ទី១៨ ដែលត្រូវបានគេចាត់ទុកថាជាមេទ័ពដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្ររុស្ស៊ី។

កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ផ្ទាល់ បានមើលការខុសត្រូវលើសមយុទ្ធនុយក្លេអ៊ែរ ដែលពាក់ព័ន្ធនឹងកងកម្លាំងជើងគោក សមុទ្រ និងយន្តហោះរបស់ទីក្រុងមូស្គូ។
សកម្មភាពយោធានេះ កើតឡើងស្របទៅនឹងសមយុទ្ធស្រដៀងគ្នា របស់អង្គការណាតូ ដែលមានឈ្មោះថា “Steadfast Noon”។ ទោះបីជាមានភាពតានតឹងខ្លាំងរវាងរុស្ស៊ី និងលោកខាងលិចក៏ដោយ ប៉ុន្តែអង្គការណាតូបានហៅសមយុទ្ធនេះថាជា “ទម្លាប់” និង “មិនជាប់ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ពិភពលោកបច្ចុប្បន្នណាមួយឡើយ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ធ្វើសមយុទ្ធវាយប្រហារនុយក្លេអ៊ែរសងសឹក ដោយលោក ពូទីន ត្រួតពិនិត្យផ្ទាល់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


