ជីវិតកម្សាន្ដ
ចូលដល់ខែវិច្ឆិកាភ្លាម ប្រជាជនថៃ នាំគ្នាផ្អើលចាក់ឆ្នោត តាមជយលាភីរងទី១ ដែល Engfa ឈ្នះលើឆាក MGI
កម្មវិធីប្រកួតសម្រស់ Miss Grand International 2022 ដែលប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ Sentul ក្នុងប្រទេសឥណ្ឌូណេស៊ី បានបញ្ចប់ទៅតាំងពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ មកម្ល៉េះ ដែលជយលាភីឯកបានទៅលើបវរកញ្ញា Isabella Menin តំណាងប្រទេសប្រេស៊ីល និងលំដាប់រងទី១បានទៅលើបវរកញ្ញា Engfa Waraha តំណាងប្រទេសថៃ។

ថ្វីត្បិតកម្មវិធីប្រកួត Miss Grand International 2022 បានកន្លងផុតទៅជាច្រើនថ្ងៃហើយក្ដី ប៉ុន្តែចូលមកដល់ថ្ងៃទី១ ខែវិច្ឆិកានេះភ្លាម ប្រជាជនថៃស្រាប់តែនាំគ្នាផ្អើលចាក់ឆ្នោតភ្លូកទឹកភ្លូកដី តាមលេខសំណាងនានាដែលពាក់ព័ន្ធនឹងបវរកញ្ញា Engfa។ ក្នុងនោះដែរ អ្នកខ្លះបានចាក់ឆ្នោតផ្សងសំណាងតាមថ្ងៃឆ្នាំកំណើតរបស់នាង អ្នកខ្លះចាក់តាមលេខកម្ពស់ ខណៈខ្លះទៀតចាក់តាមថ្ងៃខែដែលនាងដណ្ដើមបានជយលាភីរងទី១ នៅលើឆាក MGI ឆ្នាំ២០២២។

គួរបញ្ជាក់ថា ប្រជាជនថៃនិយមចាក់ឆ្នោតផ្សងសំណាងសឹងគ្រប់កន្លែងនៅទូទាំងប្រទេស។ នៅក្នុងវប្បធម៌ និងជំនឿជនជាតិថៃ ពួកគេជឿថា ការកាត់លេខឆ្នោតតាមតម្រុយផ្សេងៗដែលពាក់ព័ន្ធនឹងបុគ្គលល្បីៗ ពិតជាបានផលល្អពិតៗ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្ដាប់បទនេះហើយ ទើបដឹងថា Engfa ចេះច្រៀងពីរោះប៉ុនណា (មានវីដេអូ)
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


