សុខភាព
ពោះទទេ ញ៉ាំទឹកដោះគោបានអត់?
ឆ្លើយខ្លី៖ អត់ទេ! កុំញាំឱ្យសោះណា៎ ត្រូវមានអ្វីក្នុងពោះសិនអូខេ?

វេជ្ជបណ្ឌិត Henrry Sehwsiwnz នៃវិទ្យាស្ថាន សុវត្ថិភាពអាហារ ទូន្មានតាម foodndtv ថា ការទទួលទានទឹកដោះគោ គ្រប់ប្រភេទ មុនក្រពះមានអាហារជាទ្រនាប់សិននោះ អាចបង្កឱ្យដំណើរការរំលាយអាហារថមថយសកម្មភាពបាន។
ប្រការនេះជាឬសគល់នៃបញ្ហាក្រពះសម្រាប់យើងបានណា៎!
អ៊ីចឹង? តើគ្រប់គ្នាគួរហូបទឹកដោះគោនៅពេលណា?
តាមប្រពៃណីយូរមកហើយរបស់ អឺរ៉ុបនិងឥណ្ឌា ទឹកដោះគោស្រស់ដើរតួនាទីសំខាន់ណាស់ក្នុងថ្ងៃនីមួយៗ ពិសេសពេលព្រឹកឡើងតែម្តង។ ជាតិ lactose និងវីតាមីនជាច្រើនមុខក្នុងទឹកដោះគោមួយកែវនៅពេលព្រឹកអាចធានាបាននូវការផ្គត់ផ្គង់សារធាតុចិញ្ចឹមចាំបាច់ជាច្រើនសម្រាប់រាងកាយមិនថាវ័យណាក្តី។
ស្អាតជារៀងរាល់ថ្ងៃជាមួយទឹកដោះគោគ្មានជាតិស្ករ។

ទោះយ៉ាងណា ទឹកដោះគោគ្រប់ប្រភេទ មិនមែនជាអាហារដំបូងដ៏ល្អនោះទេ។ ទឹកក្រូចឆ្មាឬទឹកប៉ោមគឺជាជម្រើសល្អជាង មុនអាហារទំាងឡាយ។
ដើម្បីចាប់ផ្តើមថ្ងៃថ្មីពេញដោយសកម្មភាពនិងការគិតស្រលះល្អ នៃខួរក្បាល ទឹកផ្លែឈើអាចនាំមុខ ព្រឹកព្រលឹមមុនអាហារដទៃបាន ទើបបន្ទាប់មកអាចបន្ថែមទឹកដោះគោនៅក្នុង គ្រាប់ធញ្ញជាតិស្ងួត ឬលេបជាភេសជ្ជៈ បានក្រោយអាហារ។
ទឹកដោះគោត្បិតតែរាវតែវាមិនងាយរំលាយទេ ។
ទឹកដោះគោមានជាតិកាល់ស្យូមដែលអាចប្រែទៅជាអំបិលជួយកាត់បន្ថយជាតិអាស៊ីត តែវាក៏មានជាតិហ្គាសដែលប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ និងរបបអាហារប្រចាំថ្ងៃដទៃទៀត៕
ប្រែសម្រួល៖ សាយ ពេជ្រ
ចុចអាន៖ ទឹកសណ្តែកមិនបង្កជំងឺមហារីកសុដន់ដូចពាក្យចចាមអារាម ថែមទំាងការពារបានទៀត
ចុចអាន៖ មុខចាស់ទៅៗ អាចដោយសារយើងញ៉ាំអាហារប៉ុន្មានមុខនេះច្រើនពេក
-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


