ជីវិតកម្សាន្ដ
ជាតារាល្បីមែនពិត តែ Lisa ប្រើគ្រឿងសម្អាងប្រចាំថ្ងៃ តម្លៃធម្មតាៗប៉ុណ្ណោះ
ថ្វីត្បិតខ្លួនជាតារាល្បីលំដាប់ពិភពលោកពិតមែន ប៉ុន្តែ Lisa សមាជិកក្រុម BLACKPINK មានទម្លាប់ថែទាំស្បែកប្រចាំថ្ងៃជាមួយនឹងគ្រឿងសម្អាងដែលមានតម្លៃមិនថ្លៃកប់ពពពកនោះទេ ព្រោះថាតម្លៃគ្រឿងសម្អាងរបស់នាង បើប្រៀបធៀបទៅនឹងអ្នកមានជីវភាពធូរធារ គេអាចទិញប្រើតម្លៃលើសហ្នឹងទៅទៀត។ តួយ៉ាងដូចជា៖

១. សេរ៉ូមការពារស្បែកខ្មៅស្រអាប់ ម៉ាក Tata Harper’s Resurfacing Serum តម្លៃ ៩២ដុល្លារ។

២. គ្រីមលាបត្របកភ្នែក កាត់បន្ថយស្នាមខ្មៅ និងស្នាមជ្រួញក្រោមភ្នែក ម៉ាកOmorovicza Reviving Eye Cream តម្លៃ ១៤៩ដុល្លារ។

៣. ស្រ្ពៃយ៍បាញ់មុខ ម៉ាក CELINE Travel Spray តម្លៃ ២១៥ដុល្លារ។

៤. ប្រេងព្យាបាលស្បែក និងបន្តឹងស្បែកឱ្យតឹងណែន ម៉ាក LA MER Renewal Oil តម្លៃ ២៧០ដុល្លារ។

៥. សេរ៉ូមចិញ្ចឹមស្បែក ម៉ាក La Prairie Skin Caviar Liquid Lift Serum តម្លៃ ៧៥០ដុល្លារ។

សរុបគ្រឿងសម្អាង ៥មុខ របស់ Lisa មានតម្លៃ ១,៤៧៦ដុល្លារអាមេរិក។ ដោយឡែកចំពោះកាបូបសម្រាប់ដាក់គ្រឿងសម្អាងទាំង ៥មុខនេះ មានតម្លៃ ៩២០ដុល្លារអាមេរិក៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រហិតបំពងមួយចាន ដែល Lisa បង្ហោះ កំពុងផ្ទុះការជជែកព្រាត
ចុចអាន៖ តម្លៃគ្រឿងអលង្ការមួយឈុតរបស់ Aum អាចទិញភូមិគ្រឹះកណ្ដាលក្រុងបានយ៉ាងធូរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


