កីឡា
វីដេអូថតជាប់ អ្នកគាំទ្រអាហ្សង់ទីន និងម៉ិកស៊ិក វាយគ្នាបែកឈាម ក្នុងកីឡដ្ឋាន កាតា
វីដេអូដ៏គួរឲ្យរន្ធត់មួយ បង្ហាញពីអ្នកគាំទ្រអាហ្សង់ទីនហូរឈាម ត្រូវបានគេនាំចេញ បន្ទាប់ពីមានការវាយតប់គ្នាជាមួយអ្នកគាំទ្រម៉ិកស៊ិក ក្នុងកីឡដ្ឋាន អំឡុងការប្រកួតរវាងជម្រើសជាតិទាំង២ កាលពីថ្ងៃសៅរ៍ទី២៦ខែវិច្ឆិកា។

បន្ទាប់ពីនោះមិនបានប៉ុន្មានផង វីដេអូនៃការប្រទូសរ៉ាយបង្ហូរឈាមក្នុងកីឡដ្ឋាន Lusail Iconic នៅប្រទេសកាតា ត្រូវបានគេចែកចាយព្រោងព្រាត។

អ្នកគាំទ្រមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលជាបុរសវ័យកណ្តាល ហាក់ដូចជាកំពុងព្យាយាមផ្ញើសារចេញពីទូរស័ព្ទដៃរបស់គាត់ ខណៈគាត់ត្រូវបានគេនាំចេញពីកន្លែងអង្គុយទស្សនា។

អំពើហិង្សាក្នុងកីឡដ្ឋាននេះ បានផ្ទុះឡើងបន្ទាប់ពីអាហ្សង់ទីន រកបានគ្រាប់បាល់ទីពីរ ទល់នឹងម៉ិកស៊ិក ក្នុងការប្រកួតដ៏តានតឹងនៃពូល C។

គួរបញ្ជាក់ថា ក្នុងពូល C នេះ ប៉ូឡូញ កំពុងមាន៤ពិន្ទុ ឈរលេខ១ ខណៈអាហ្សង់ទីនឈរលេខ២ មាន៣ពិន្ទុ អារ៉ាប៊ីសាអូឌីត ឈរលេខ៣មាន ៣ពិន្ទុ ចំណែក ម៉ិកស៊ិក នៅបាតតារាង មាន១ពិន្ទុ។

សម្រាប់ការប្រកួតបន្ទាប់ ប៉ូឡូញ ត្រូវប៉ះ អាហ្សង់ទីន ខណៈ អារ៉ាប៊ីសាអូឌីត ត្រូវប៉ះ ម៉ិកស៊ិក។ ក្រុមទាំងអស់សុទ្ធតែត្រូវការឈ្នះរៀងៗខ្លួន ដើម្បីមានឱកាសឡើងទៅកាន់វគ្គបន្ទាប់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មិនសរសើរមិនបាន! អ្នកគាំទ្រជប៉ុន នៅតែធ្វើឲ្យពិភពលោក កោតស្ញប់ស្ញែង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


