កីឡា
រកឃើញ ៤ក្រុមទៀត ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ World Cup 2022
ក្រោយបញ្ចប់ការប្រកួតពូល A និង B កាលពីយប់មិញនេះ គេបានរកឃើញ៤ក្រុមទៀតហើយ ដែលឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២។
ក្នុងពូល A ក្រុមជម្រើសជាតិហូឡង់ បានចាប់ដៃ សេណេហ្គាល់ ឡើងទៅវគ្គបន្ត បន្ទាប់ពីទទួលជ័យរៀងៗខ្លួន។
ក្នុងការប្រកួតចុងក្រោយនៃពូល A ហូឡង់បានយកឈ្នះម្ចាស់ផ្ទះកាតា ២-០ ក្តោបបាន៣ពិន្ទុបន្ថែម ខណៈសេណេហ្គាល់ យកឈ្នះអេក្វាឌ័រ ២-១។
ឆ្លងកាត់៣ប្រកួត ហូឡង់ ឈរលេខ១ពូល A មាន ៧ពិន្ទុ សេណេហ្គាល់ លេខ២ មាន ៤ពិន្ទុ អេក្វាឌ័រលេខ៣ មាន៣ពិន្ទុ និងកាតា លេខ៤ មាន០ពិន្ទុ។
ចំណែក ពូល B អង់គ្លេស និងអាមេរិក ជាក្រុមឡើងកាន់វគ្គ១៦ក្រុមចុងក្រោយ។ អង់គ្លេស បានលុត វេលស៍ ៣-០ ខណដែល អេមេរិក យកឈ្នះ អ៊ីរ៉ង់ ទាំងប៉ផុតប៉ផើយ ១-០។
អង់គ្លេស ឈរកំពូលតារាងពូល B មាន៧ពិន្ទុ រីឯអាមេរិក ឈរលេខ២ មាន៥ពិន្ទុ។ លេខ៣គឺ អ៊ីរ៉ង់ មាន៣ពិន្ទុ និងវេលស៍ លេខ៤ មាន១ពិន្ទុ។
គួរបញ្ជាក់ថា នៅវគ្គ១៦ក្រុមចុងក្រោយ ក្រុមលេខ១ពូល A គឺហូឡង់ ត្រូវប៉ះជាមួយក្រុមលេខ២ពូល B គឺអាមេរិក នៅថ្ងៃទី៣ខែធ្នូ ចំណែកក្រុមលេខ២ពូល A គឺសេណេហ្គាល់ ត្រូវប៉ះក្រុមលេខ១ពូល B គឺ អង់គ្លេស នៅថ្ងៃទី៣ខែធ្នូ៕
អត្ថបទ៖ Vann Vann
ចុចអាន៖ កាតា បង្កើតប្រវត្តិសាស្រ្ត World Cup ក្លាយជាក្រុមម្ចាស់ផ្ទះទី១ ដែលចាញ់ទាំង៣ប្រកួត ក្នុងវគ្គចែកពូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


