កីឡា
ជំនួប ហូឡង់-អាហ្សង់ទីន យប់មិញ ជាការប្រកួតមានកាតលឿងច្រើនបំផុត ក្នុងប្រវត្តិសាស្រ្ត World Cup
កាតលឿងចំនួន១៧ ត្រូវបានអាជ្ញាកណ្តាលផ្តល់ឲ្យ ក្នុងអំឡុងការប្រកួត World Cup វគ្គ ១/៤ ផ្តាច់ព្រ័ត្ររវាងអាហ្សង់ទីន និងហូឡង់កាលពីថ្ងៃសុក្រទី០៩ខែធ្នូ ដែលជាការបំបែកកំណត់ត្រារបស់ World Cup។

អាជ្ញាកណ្តាល Antonio Mateu Lahoz បានចែកកាតទៅឲ្យកីឡាករ និងបុគ្គលិកមួយចំនួនដែលអង្គុយខាងក្រៅទីលាន ដែលមានការប្រកែកតឹងសរសៃ ក ជាមួយគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានការផ្តល់កាតក្រហមនោះទេ។

កំណត់ត្រាចាស់សម្រាប់ការប្រកួតមានកាតលឿងច្រើនបំផុតក្នុងពានរង្វាន់ World Cup គឺនៅឆ្នាំ២០០៦ ដែលអាឡឺម៉ង់ជាម្ចាស់ផ្ទះ។ កាលនោះ ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ ត្រូវតទល់ជាមួយព័រទុយហ្គាល់ ក្នុងវគ្គ១៦ក្រុមចុងក្រោយ។ ការប្រកួតនោះ ដែលត្រូវបានគេដាក់រហ័សនាមថា “សមរភូមិ Nuremberg” មានការចែកកាតលឿងចំនួន១៦ និងកាតក្រហមចំនួន៤។
បួនឆ្នាំក្រោយមក វគ្គផ្តាច់ព្រ័ត្ររវាងហូឡង់ និងអេស្ប៉ាញ ទទួលបានកាតលឿងចំនួន១៤៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Semafor
ចុចអាន៖ ទោះប្រេស៊ីលធ្លាក់ តែ Neymar តាមស្មើកំណត់ត្រារបស់ Pele
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


