កីឡា
អបអរសាទរ អាហ្សង់ទីន ជាអធិរាជបាល់ទាត់ពិភពលោកឆ្នាំ២០២២
ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានគ្រងជើងឯកពិភពលោក ឆ្នាំ២០២២ បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមជម្រើសជាតិបារាំងដោយស៊ុតប៉េណាល់ទី ៤-២ ក្រោយស្មើ ៣-៣ នៅវគ្គផ្តាច់ព្រ័ត្រ នៅប្រទេសកាតា។

សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ អាហ្សង់ទីន លេងបានល្អខ្លាំងមែនទែនដោយសហការគ្នាបានយ៉ាងល្អ និងជាពិសេសប្រធានក្រុម Messi បង្កើតឱកាសគ្រោះថ្នាក់នៅតំបន់កណ្តាលឆ្ពោះទៅប្រអប់គ្រោះថ្នាក់យ៉ាងល្អឥតខ្ចោះ។
ការលេងស៊ីសង្វាក់ និងសហការគ្នាបានយ៉ាងល្អនេះបានផ្តល់ឲ្យអាហ្សង់ទីនទម្លាយសំណាញ់ទីរបស់បារាំង២គ្រាប់ដែលគ្រាប់ទី១ជាការស៊ុតបាល់ពិន័យ១១ម៉ែត្រនៅនាទីទី២៣ ដោយតារាឆ្នើម Messi និងគ្រាប់ទី២ដោយតារាចាស់វស្សា De Maria នៅនាទី៣៦។

ចំណែកបារាំងលេងមិនល្អទាល់តែសោះសម្រាប់វគ្គទី១ដោយធ្វើឲ្យខូវបាល់ច្រើន និងគ្មានឱកាសគ្រោះថ្នាក់ដើម្បីស៊ុតមុខទីរបស់អាហ្សង់ទីនឡើយ។

នៅវគ្គទី២ គ្រូបង្វឹកបារាំងផ្លាស់ប្តូរសមាជិកថ្មីមួយចំនួនបានធ្វើឲ្យចង្វាក់ប្រយុទ្ធពោរពេញដោយគ្រោះថ្នាក់ និងរកបានពីរគ្រាប់តាមស្មើ ២-២។ ២គ្រាប់បារាំងធ្វើបានសម្រេចដោយខ្សែប្រយុទ្ធឆ្នើម Mbappe ដោយស៊ុតពិន័យ១១ម៉ែត្រនៅនាទីទី៨០ និងស៊ុតចូលនៅនាទី៨១។ ការប្រកួតឈានចូលថែមម៉ោង១៥នាទីពីរដង។ បន្ទាប់មក Messi រកបានគ្រាប់បាល់ជួយឲ្យ អាហ្សង់ទីន នាំមុខ ៣-២ ប៉ុន្តែ Mbappe ស៊ុតពិន័យ១១ម៉ែត្របានសម្រេចដែលជាគ្រាប់បាល់ទី៣របស់ខ្លួនតាមស្មើ ៣-៣។ ស៊ុតប៉េណាល់ទីកាត់សេចក្តី អាហ្សង់ទីន ឈ្នះ បារាំង ៤-២។



នេះជាលើកទី៣ក្នុងប្រវត្តិសាស្ត្រដែល អាហ្សង់ទីន ឈ្នះជើងឯកពិភពលោក បន្ទាប់ពីលើកទី១ឈ្នះនៅឆ្នាំ១៩៧៨ និងលើកទី២ឈ្នះនៅឆ្នាំ១៩៨៦៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


