ជីវិតកម្សាន្ដ
នាយកប្រតិបត្តិ JYP បរិច្ចាគប្រាក់យ៉ាងច្រើនជួយដល់កុមារទូទាំងពិភពលោក
យោងទៅតាមការប្រកាសរបស់ផលិតកម្ម JYP Entertainment កាលពីថ្ងៃទី ២៨ ខែធ្នូ បានឲ្យដឹងថា Park Jin Young បានបរិច្ចាគប្រាក់ចំនួន ១ ពាន់លានវ៉ុន (ប្រហែល៧៨ម៉ឺនដុល្លាន) ដើម្បីគាំទ្រដល់កុមារ និងអ្នកជំងឺវ័យជំទង់នៅក្នុងប្រទេសកូរ៉េ និងក្រៅប្រទេស។

ជាពិសេស លោកបានប្រគល់ប្រាក់ចំនួន ៥០០ លានវ៉ុន (ប្រហែល៣៩ម៉ឺនដុល្លារ) ទៅដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Samsung និងអង្គការទស្សនៈពិភពលោកនៅថ្ងៃទី ៩ ខែ ធ្នូ។ អំណោយរបស់ Park Jin Young នឹងត្រូវប្រើប្រាស់ដើម្បីរ៉ាប់រងលើការចំណាយលើការវះកាត់ និងការស្តារនីតិសម្បទាសម្រាប់កុមារ និងក្មេងជំទង់អាយុក្រោម ២៤ ឆ្នាំនៅក្នុងប្រទេសកូរ៉េ ក៏ដូចជាការព្យាបាលកុមារនៅក្រៅប្រទេសដែលទទួលរងពីជំងឺកម្រមិនអាចព្យាបាលបាន។

ការបរិច្ចាគដ៏ធំ Park Jin Young បានបង្ហាញពីអារម្មណ៍របស់លោកតាមរយៈការប្រកាសរបស់ JYP ដោយនិយា យថា “ខ្ញុំសង្ឃឹមថាការបរិច្ចាគនេះអាចមានប្រយោជន៍ និងលើកទឹកចិត្តមនុស្សកាន់តែច្រើនឱ្យចូលរួមក្នុងការបរិច្ចាគដើម្បីជួយកុមារដែលនឹងក្លាយទៅជាអ្នកដឹកនាំនាពេលអនាគត” ។

ទន្ទឹមនឹងនេះ ផលិតកម្ម JYP Entertainment បានចូលរួមអំពើសប្បុរសធម៍ ដោយអ្នកតំណាងដ៏ដូចជាគ្រប់គ្រងលោក Park Jin Young កំពុងធ្វើសកម្មភាពជួយសង្គមដល់អ្នកជំងឺកុមារ និងអ្នកជំងឺវ័យជំទង់ទូទាំងពិភពលោកផងដែរ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ទស្សនិកជនជ្រើសរើស IU ជាម៉ូដែលផ្សាយពាណិជ្ជកម្មដ៏ល្អឯក នាចុងឆ្នាំ ២០២២
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


