ជីវិតកម្សាន្ដ
ទស្សនិកជនជ្រើសរើស IU ជាម៉ូដែលផ្សាយពាណិជ្ជកម្មដ៏ល្អឯក នាចុងឆ្នាំ ២០២២
តារាចច្រៀងនិងសម្តែង IU ត្រូវបានប្រជាជនកូរ៉េជ្រើសរើសជាម៉ូដែលផ្សាយពាណិជ្ជកម្មពេញចិត្តបំផុតក្នុងឆ្នាំ ២០២២ ដែលផ្អែកលើការស្ទង់មតិធ្វើឡើងដោយក្រុមហ៊ុនផ្សាយពាណិជ្ជកម្មកូរ៉េ (KOBACO) ។

ថ្មីៗនេះ ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មកូរ៉េ (KOBACO) បានធ្វើការស្ទង់មតិលើប្រធានបទម៉ូដែលផ្សាយពាណិជ្ជកម្មឲ្យម៉ាកល្បីៗរបស់ប្រជាជនកូរ៉េក្នុងឆ្នាំ ២០២២ នឹងមានមនុស្សចំនួន ២,០០០ នាក់បានចូលរួមក្នុងការស្ទង់មតិនេះ។ នៅទីបំផុត តារាចម្រៀងនិងសម្តែង IU ទទួលបានលេខ ១ ជាមួយសំឡេងគាំទ្រ ៩.៤ ភាគរយ និងចំណាត់ថ្នាក់លេខ ២ បានទៅលើកីឡាការិនីជិះស្គីទឹកកក kim yuna ទទួលបានសំឡេងគាំទ្រ ៦ ភាគរយ ក៏ដូចជាពិធីករ Yoo Jae Suk ជាប់ចំណាត់ថ្នាក់លេខ ៣ ទទួលបានសំឡេង ៥ ភាគរយ ។

និងជាចុងក្រោយ កីឡាករបាល់ទាត់ Son Heung Min ជាប់ចំណាត់ថ្នាក់ទី ៤ ដោយមានសម្លេងគាំទ្រ ៤.៥ ភាគរយ ខណៈពេលដែលតារាសម្ដែង Jeon Ji Hyun ត្រូវបានទស្សនិកជនបោះឆ្នោតគាំទ្រ ៤.៣ ភាគរយនិងជាប់ចំណាត់ថ្នាក់លេខ ៥ ។

យ៉ាងណាមិញ នៅក្នុងឆ្នាំនេះ IU ត្រូវបានជ្រើសរើសជាទូតសុន្ទៈផ្សាយពាណិជ្ជកម្មឲ្យម៉ាកល្បីៗកូរ៉េ និងអន្តរជាតិធំៗជាច្រើន។ ជាមួយគ្នានេះ IU ត្រូវបានម៉ាកយីហោនានាជឿទុកចិត្តព្រោះនាងជាតារាចម្រៀងទោលស្រីលំដាប់កំពូលរបស់ប្រទេសកូរ៉េ ហើយបច្ចុប្បន្ននេះនាងក៏ជាទូតសុន្ទៈសកលរបស់ Gucci ដែលត្រូវបានតែងតាំងដោយម៉ាកនេះតាំងពីខែ ឧសភា ឆ្នាំ ២០២២ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖អាល់ប៊ុមទោលរបស់ RM មេក្រុម BTS ឡើងដល់លេខ ៣ នៅលើតារាង Billboard 200
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


