ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ ហេតុការណ៍ឆេះកាស៊ីណូពញ្ញាក់ឲ្យយើងត្រៀមបំពាក់បរិក្ខារពន្លត់អគ្គិភ័យសម្រាប់អគារខ្ពស់ៗ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមមរណទុក្ខជូនចំពោះអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ឆេះអគារកាស៊ីណូ Grand Dimond និង Poipet City នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃពុធ។

មានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានស្ដារ និងលើកកម្រិតផ្លូវជាតិលេខ ៣១ និង ៣៣ នៅព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២នេះ សម្ដេចតេជោលើកឡើងថា ហេតុការណ៍អគ្គិភ័យលើកនេះ ពញ្ញាក់ឲ្យយើងត្រៀមបំពាក់សម្ភារបរិក្ខាររថយន្តពន្លត់អគ្គិភ័យសម្រាប់អគារខ្ពស់ៗ។
សម្ដេចតេជោមានប្រសាសន៍ថា «អគារ ១៦ ជាន់ យើងមិនអាចគ្រប់គ្រងបាន ដោយសារតែយើងគ្មានកន្លែងបាញ់ទឹក ឡានតូចៗរបស់យើងបាញ់វាមិនបាន ចឹងទេបានជាត្រូវចល័តឡានបាញ់ទឹកទៅពីចម្ងាយ»។

នៅថ្ងៃទី ៣០ ខែធ្នូនេះ ក្រុមអ្នកសង្គ្រោះកម្ពុជា-ថៃបានបន្តប្រតិបត្តិការរុករកជនរងគ្រោះដោយបានរកឃើញសាកសពជនរងគ្រោះចំនួន ៣ នាក់បន្ថែមទៀត ខណៈគិតត្រឹមល្ងាចថ្ងៃទី ២៩ រកឃើញសាកសពចំនួន ១៦ នាក់ហើយបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តស្រះត្រាច៕


-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


