សន្តិសុខសង្គម
កាយដីធ្វើប្រព័ន្ធលូ កណ្ដាលក្រុង ប្រទះឃើញគ្រាប់ប្លោងប្រភេទធ្ងន់មួយគ្រាប់
ក្បាលគ្រាប់ប្លោងធុនធ្ងន់មួយគ្រាប់ ត្រូវបានក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ប្រទះឃើញ ខណៈកំពុងកាយផ្លូវដើម្បីដាក់ប្រព័ន្ធលូ។

ប៉ុន្មានថ្ងៃ នាចុងខែធ្នូ និងដើមខែមករាកន្លងទៅនេះ ក្រុមជំនាញ នៃមន្ទីរសាធារណការខេត្ត បានប្រើប្រាស់គ្រឿងចក្រ ធ្វើការកាយផ្លូវស្ទើរតែគ្រប់ច្រកល្ហក ដើម្បីដាក់ប្រព័ន្ធលូ បើទោះបីជាផ្លូវទើបក្រាលកៅស៊ូហើយថ្មីៗក៏ដោយ។

លុះកាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោង ២ និង ៣០ នាទីរសៀល ក្រុមជំនាញបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងក្រុមអនាម័យ បានជីកប៉ះក្បាលគ្រាប់ប្លោងធុនធ្ងន់មួយគ្រាប់ ដែលម្នាក់ៗស្ទើរលោះព្រលឹង។

ការប្រទះឃើញនេះ ស្ថិតនៅលើកំណាត់ផ្លូវលេខ ១០៧ ក្នុងក្រុមទី ៣ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ដោយក្បាលគ្រាប់ ( UXO ) មានចំនួន ១ គ្រាប់ នៅក្នុងរណ្ដៅដី។

ក្រោយពេលពិនិត្យទើបដឹងថា ជាប្រភេទក្បាលគ្រាប់កាំភ្លើងប្លោង ទំហំ ១០៥ មិល្លីម៉ែត្រ (ជាប្រភេទគ្រាប់បែកចង្កោម) ដែលអាចបង្កឲ្យមនុស្សស្លាប់បាន រួចក៏បានធ្វើការប្រគល់ទៅអង្គភាព ស៊ីម៉ាក់ នៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន កម្ពុជា (ខេត្តបាត់ដំបង) ដើម្បីចាត់ការទៅតាមជំនាញ៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


