Connect with us

KPT+

អ្នកនិពន្ធទាត់ចោលគំនិតថា ប្រលោមលោកមិនបានការ ស្មើសៀវភៅជោគជ័យ

បានផុស

នៅ

អ្នកនិពន្ធម៉ីសន សុធារី ដែលនឹង​ទៅដល់ខេត្តកំពង់ស្ពឺ ក្នុងជំនួបជាលើកដំបូងជាមួយអ្នកគាំទ្រនៃដែនដីម្លិះលាច្បារមន​ចុងសប្ដាហ៍នេះ បានលើកឡើងថា ពេលនិពន្ធឡើង​នូវ​សៀវភៅ​ថ្មីចំណងជើង «ថ្ងៃណាមួយ» ឧបសគ្គ​និង​ប្រស្នា​ធំ​ដែល​អ្នកស្រី​បាន​ដាក់​មក​ភ្នាល់​លើ​ការងារ​នេះ គឺ​សួរខ្លួនឯង​ថា មនុស្ស​វ័យ​សែប្លាយ នឹង​អាច​សរសេរ​រឿងរ៉ាវ​វ័យជំទង់​បាន​ក្នុង​កម្រិត​ណា?

ប្រលោមលោក BL ថ្ងៃណាមួយ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនិពន្ធ​ដែល​បាន​ជោគជ័យ​គួរ​ឱ្យ​កត់សម្គាល់​លើ​ប្រលោមលោក​ ស្រទន់មន្តស្នេហ៍ កម្រង​ស៊ើបអង្កេត​ចាក់ស្រេះ​នៃ​សំណុំ​ក្ដី​ព្រហ្មទណ្ឌ​ល្បី​កក្រើក​បួន​ខ្សែ«ស្ទូឌីយោលេខ​៧»«ម៉ោង១២អាធ្រាតនៅ​សង្កាត់លេខ១» «សំណុំឯកសារz22» «គម្រោងការសម្ងាត់២០៣៥» ក៏ដូចម្ចាស់សៀវភៅ​ទស្សនៈ «ពេលវេលា»លក់ដាច់បំផុតនៅគ្រឹះស្ថានតម្រា ពេលនេះបាន​ដាក់​ចេញ​កម្រង​សៀវភៅប្រលោមលោក BL ដំបូងដែលធ្វើឱ្យអ្នកគាំទ្រគ្រាំគ្រាចិត្ត​ស្រក់ទឹកភ្នែក​អាណិត​តួអង្គប្រុស«ជេមស៍»។ នៅ​មុន​ប៉ុន្មាន​ថ្ងៃ​នៃកម្មវិធីជួបហ្វេន​នៅ​បណ្ណាល័យ​ខេត្តកំពង់ស្ពឺ អ្នកនិពន្ធបាន​បង្ហោះ​ឡើង​ថា «ខ្ញុំ​ចង់​ដឹង​ថា ខ្ញុំជាអ្នកនិពន្ធដែលអាច​បង្កើត​រូបរាងក្មេងប្រុស​មាន​បញ្ហា​ម្នាក់ និងអាច​ចូល​ដើរ​លើ​ស្បែកជើង​របស់គេ​ក្នុងនាមមនុស្ស​ស្រលាញ់ភេទដូចគ្នា​ ហើយ​ដោះស្រាយ​ឌីប្រេស្សិន​របស់​គេបាន​សម​ទំនង​កម្រិត​ណា?»

អ្នកស្រីបរិយាបន្ថែមទៀតផងដែរថា ក្នុងនាមជាអ្នកនិពន្ធម្នាក់ អ្នកស្រីម៉ីសនសុធារី បានសួរ​ខ្លួនឯង ខ្ញុំ​អាច​បង្ហាញ​ភាព​ល្អបរិសុទ្ធ មានតម្លៃ និង​ការ​តស៊ូ​ទាមទារ​សិទ្ធិ​របស់​ក្រុម​មនុស្ស​ភាគតិច​មួយ​ក្រុមដែលកំពុង​ប្រឈម​នឹង​ការ​រើសអើង​ដោយវិធីណា? តើអ្នកអានរបស់ខ្ញុំ​នៅតែ​ជឿជាក់​លើ​ទឹក​ដៃ​របស់​ខ្ញុំ​ដែលឬទេ?

អ្នកនិពន្ធម៉ីសន សុធារី និងអ្នកគាំទ្រ

សំណួរ​ទាំងនេះ​បញ្ជាក់​ជា​ស្រេច​ថា អ្នកស្រី​ជាអ្នកនិពន្ធម្នាក់ដែល​បារម្ភ​និងទទួលខុសត្រួវ ​ចំពោះ​ការ​ចំណាយប្រាក់​របស់អ្នកអាន​ជាយុវវ័យ​ដែល​មិន​មាន​ចំណូល ចាយលុយ​ប៉ាម៉ាក់ តើការ​ចំណាយ​លើ​សៀវភៅ​មួយ​នេះ​ខ្ជះខ្ជាយ​ឬ​មានតម្លៃ។

«ខ្ញុំតែង​យល់​ថា ខ្ញុំត្រូវព្យាយាមអស់ពីលទ្ធភាពលើទិដ្ឋភាពធំបី គឺស្នាដៃមាន​ភាពទទួលខុសត្រូវ ទាត់ចោល​គំនិតរាក់ៗដែលចោទថាប្រលោមលោក​មិនបានការ វាយបកទៅនឹង​ការវាយតម្លៃ​បន្ទោស​បង្អាប់ថាស្នាដៃអ្នកនិពន្ធខ្មែរ​ដដែលៗដូចរឿងភាគ​ដណ្ដើម​ស្នេហា​។ល។»

ថ្មីៗនេះ​អ្នកស្រី​ទើបតែបាន​បញ្ចេញ​នូវប្រលោមលោក ស្រលាញ់បងជ្រៅជាងសមុទ្រ​ដែលជាកម្រង​មនោសញ្ចេតនា​ដ៏​ស៊ីវិល័យ រៀបរាប់អំពី​ឧក្រិដ្ឋកម្ម​លើដែនកោះមួយនៃ​ទាយាទ​ក្រុមត្រីកោណមាស ព្រមទាំងការប៉ះទង្គិច​ស្នេហា​រវាងកូនស្រីគ្រួសារ​ប៉ូលិស និងកូនប្រុស​នៃ​ត្រកូល​អ្នក​ជំនួញដែនកោះ។ ប្រលោមលោក​មួយនេះ​ត្រូវបាន​ឈរមាំលើ​ចំណាត់ថ្នាក់​កំពូល​តារាង​ប្រចាំខែ​ដែ​លមាន​អ្នក​អាន​បង់ប្រាក់ចុចអាន​ច្រើនលើសលប់ពីចំណងជើងផ្សេងៗ​។

ស្រលាញ់បងជ្រៅជាងសមុទ្រ

«ខ្ញុំអាចសរសេរ​សៀវភៅ​សឹងថាគ្រប់ប្រភេទ ចុះហេតុអ្វីខ្ញុំនៅសរសេរប្រលោមលោក ព្រោះខ្ញុំឱ្យ​តម្លៃ​ការងារ​នេះ ។ ​ប្រលោមលោក​មិន​ត្រឹមត្រូវការ​ទេពកោសល្យ ត្រូវការ​ជំនាញ​សិល្បៈ​លួងលោម សាច់រឿង​ប្រទាក់​ក្រឡា និងការស្រាវជ្រាវ​ត្រឹមត្រូវ​ម៉ត់ចត់ ថែម​ទាំង​ជា​ផ្នត់គំនិត​នៃ​គិត​វិជ្ជមាន​ មាន​សុភមង្គល »អ្នកស្រី​បន្ថែម។​

អ្នកស្រីម៉ីសន សុធារី ជាអ្នកនិពន្ធខ្មែរ អ្នកគ្រប់គ្រងផ្នែកសារព័ត៌មាន ជាគ្រូបង្ហាត់ជំនាញ​ដឹកនាំ និងបទតែងនិពន្ធគ្រប់ប្រភេទ ថែមទាំង​ជាស្ថាបនិក​នៃវេបសាយឌីជីថល meysansotheary.com ផងដែរ៕

ចុចអាន៖ប្រលោមលោកដ៏ល្បីល្បាញ “ស្រទន់មន្តស្នេហ៍” នឹងចេញលក់ផ្លូវការ ក្នុងថ្ងៃពិព័រណ៍សៀវភៅកម្ពុជា

ចុចអានប្រលោមលោករន្ធត់ “អណ្ដូងខាងលិច” ចេញលក់ផ្លូវការ ត្រៀមអបអរពិព័រណ៍សៀវភៅកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម