ព័ត៌មានអន្ដរជាតិ
នេប៉ាល់ កាន់ទុក្ខជនរងគ្រោះ ក្នុងសោកនាដកម្មដែនអាកាសអាក្រក់បំផុត នារយៈពេល៣ទសវត្សរ៍ (មានវីដេអូ)
នេប៉ាល់ កំពុងកាន់ទុក្ខសម្រាប់ជនរងគ្រោះនៃគ្រោះមហន្តរាយផ្លូវអាកាសដ៏អាក្រក់បំផុតរបស់ប្រទេស ក្នុងរយៈពេលប្រហែល ៣ទសវត្សរ៍ចុងក្រោយ។

មនុស្ស ៦៨នាក់បានស្លាប់ នៅពេលជើងហោះហើរចេញពីទីក្រុង Kathmandu ឆ្ពោះទៅកាន់ទីក្រុងទេសចរណ៍ Pokhara បានធ្លាក់ និងឆេះកាលពីថ្ងៃអាទិត្យទី១៥ខែមករា។
គេមិនទាន់ដឹងច្បាស់ថាតើ យន្តហោះនេះធ្លាក់បណ្តាលមកពីមូលហេតុអ្វីនោះទេ ប៉ុន្តែប្រទេសនេប៉ាល់មានប្រវត្តិសោកនាដកម្មនៃគ្រោះថ្នាក់ធ្លាក់យន្តហោះដែលបណ្តាលឲ្យមនុស្សស្លាប់។

ភាគច្រើននៃអ្នកដំណើរ និងអាកាយានិកចំនួន៧២នាក់នៃជើងហោះហើររបស់ក្រុមហ៊ុន Yeti Airlines បានស្លាប់ ប៉ុន្តែមានរបាយការណ៍ក្រៅផ្លូវការថា មនុស្សមួយចំនួនបានរួចរស់ជីវិត ទោះបីជាមានរបួសធ្ងន់ធ្ងរក៏ដោយ។
នាយករដ្ឋមន្ត្រីនេប៉ាល់ បានប្រកាសយកថ្ងៃចន្ទនេះ ជាថ្ងៃកាន់ទុក្ខថ្នាក់ជាតិ ហើយរដ្ឋាភិបាលបានបង្កើតក្រុមមួយដើម្បីស៊ើបអង្កេតមូលហេតុនៃគ្រោះមហន្តរាយនេះ។

ឧបទ្ទវហេតុអាកាសចរណ៍ មិនមែនជារឿងចម្លែកទេនៅក្នុងប្រទេសនេប៉ាល់។ ប្រជាជាតិហិមាល័យមួយនេះ សម្បូរទៅដោយភ្នំ ហើយមានទីតាំងពិបាកធ្វើដំណើរបំផុត។ កង្វះការវិនិយោគលើយន្តហោះថ្មី និងបទប្បញ្ញត្តិមិនល្អ ក៏ត្រូវបានស្តីបន្ទោសផងដែរនាពេលកន្លងមក។
កាលពីខែឧសភាឆ្នាំ២០២២ យន្តហោះ Tara Air បានធ្លាក់នៅភាគខាងជើងប្រទេសនេប៉ាល់ ដោយបានសម្លាប់មនុស្សចំនួន២២នាក់។ កាលពី៤ឆ្នាំមុន មនុស្ស៥១នាក់បានស្លាប់ នៅពេលជើងហោះហើរចេញពីប្រទេសបង់ក្លាដែស បានឆាបឆេះខណៈចុះចតនៅទីក្រុង Kathmandu៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ Update៖ គ្មានអ្នកនៅរស់ទេ ក្នុងហេតុការណ៍ធ្លាក់យន្តហោះ នេប៉ាល់
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


