ជីវិតកម្សាន្ដ
អ្នកគាំទ្រ Britney Spears នាំគ្នាប្ដឹងប៉ូលិសដោយសារនាងលុបគណនី Instagram
កំពូលតារាចម្រៀងលំដាប់ពិភពលោក Britney Spears រៀបរាប់ថា មានប៉ូលិសទូរស័ព្ទមកផ្ទះរបស់នាងក្នុងទីក្រុង Thousand Oaks រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃពុធ ទី២៥ ខែមករា បន្ទាប់ពីនាងបានលុបគណនី Instagram ជាលើកទី ៧ ក្នុងរយៈពេលមិនដល់មួយឆ្នាំផង ។

ប៉ុន្មានឆ្នាំក្រោយមកនេះ អ្នកគាំទ្រតែងមានមន្ទិលសង្ស័យពីសុខទុក្ខរបស់ Britney អ្នកខ្លះគិតថានាងត្រូវគេធ្វើបាប និងគៀបសង្កត់ទើបនាងមានអាកប្បកិរិយាប្លែកៗរហូតមក ។ ជាពិសេសការស្លៀកពាក់ និងទឹកមុខរបស់ Britney មើលទៅដូចជាមិនប្រក្រតីដូចមុនសោះ ដូច្នេះហើយការលុបគណនីរបស់នាងបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់សំណាក់អ្នកគាំទ្រ ។

លើសពីនេះទៀតមានមតិមួយចំនួននិយាយថា Britney កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ សូម្បីតែមនុស្សដែលមហាជនឃើញរាល់ដងក៏មានការសង្ស័យថាជាមនុស្សជំនួសដែរ។ លោកប៉ូលិសដែលពាក់ព័ន្ធនឹងរឿងខាងលើមានប្រសាសន៍ថា “មិនមានហេតុផលណាមួយ ដើម្បីជឿថានាង កំពុងមានគ្រោះថ្នាក់ទេ ប៉ុន្តែប៉ូលិសមិនប្រាកដថាអ្នកលើកទូរស័ព្ទជា Britney ឡើយ” ។

ជាក់ស្ដែងសុខភាពផ្លូវចិត្ត Britney កំពុងដុនដាបគួរឲ្យកត់សម្គាល់ ដល់ថ្នាក់ប៉ះពាល់ទំនាក់ទំនងជាមួយកូនប្រុសបង្កើតរបស់ខ្លួនទៀតផងគឺ Jayden និង Sean ដែលបច្ចុប្បន្នពួកគេទាំងពីរនាក់រស់នៅជាមួយឪពុកវ័យ ៤៤ ឆ្នាំលោក Kevin Federline អតីតស្វាមី Britney Spears ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ Brooke Shields ទម្លាយរឿងត្រូវគេរំលោភ បន្ទាប់ពីលាក់អស់រយៈពេលជាង ៣ ទសវត្សរ៍
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


