ជីវិតកម្សាន្ដ
Lisa សមាជិកក្រុម BLACKPINK ទិញផ្ទះប្រណិតជាង ៦ លានដុល្លារ
Lisa សមាជិកក្រុម BLACKPINK ទើបតែទិញផ្ទះប្រណិតឯកជនតម្លៃ ៧.៥ ពាន់លានវ៉ុន (ប្រហែល ៦.០៥ លានដុល្លារអាមេរិក) នៅក្នុងតំបន់ Seongbuk-dong ជាកន្លែងអ្នកមាននិងមហាសេដ្ឋីក៏ដូចជាតារាល្បីៗរស់នៅទីនេះ។

យោងទៅតាមប្រព័ន្ធផ្សព្វផ្សាយសេដ្ឋកិច្ច Biz Korea របស់កូរ៉េបានរាយការណ៍នៅថ្ងៃទី ១ ខែ កុម្ភៈ ឲ្យដឹងថា Lisa សមាជិកក្រុម BLACKPINK ថ្មីៗនេះបានទិញផ្ទះបីជាន់ (ជាន់ក្រោមមួយ និងជាន់ផ្ទាល់ដីពីរ) នៅ Seongbuk-dong ដែលជាតំបន់អ្នកមាននិងមហាសេដ្ឋីចូលចិត្តរស់នៅក្នុងប្រទេសកូរ៉េ។ ក្នុងនោះ Lisa ត្រូវបានគេទម្លាយឲ្យដឹងថានាងចុះហត្ថលេខាលើកិច្ចសន្យាទិញផ្ទះប្រណិតនេះកាលពីខែ កក្កដា ឆ្នាំ ២០២២ ហើយបានបញ្ចប់ការបង់ប្រាក់នៅក្នុងខែ មករា ឆ្នាំ ២០២៣ ។

ផ្ទះដែល Lisa បានទិញមានតម្លៃ ៧.៥ ពាន់លានវ៉ុន (ប្រហែល ៦.០៥ លានដុល្លារអាមេរិក) ហើយត្រូវគេដឹងថាផ្ទះប្រណិតដែលនាងបានទិញនេះគឺជាកម្មសិទ្ធិរបស់ចៅស្រីរបស់លោក Shin Kyuk-ho អតីតប្រធានកិត្តិយសនៃ Lotte Group ។

យ៉ាងណាមិញ តំបន់ Seongbuk-dong មានភាពល្បីល្បាញនិងមានកិត្យានុភាពបំផុតមួយក្នុងប្រទេសកូរ៉េ ដែលមានអ្នកមាននិងមហាសេដ្ឋីចូលចិត្តរស់នៅដូចជា តារាសម្តែង Bae Yongjoon និង Lee Seunggi ក៏ដូចជា ប្រធានក្រុមហ៊ុន Hyundai Group និង Hyundai Department Store និងជាច្រើនទៀត៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖អ្នកគាំទ្រសរសើរចរិត Jennie ពេលទៅទស្សនាវិហារឥស្លាមនៅឌូបៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


