KPT+
រោគសញ្ញាទាំង ៥ បង្ហាញថា អ្នកកំពុងទទួលរង “ជំងឺថប់បារម្ភ”
ការមានការថប់បារម្ភម្តងម្កាលជាផ្នែកធម្មតាមួយនៃជីវិត ទោះជាយ៉ាងណាក៏ដោយអ្នកដែលមានជំងឺថប់បារម្ភ តែងតែមានការព្រួយបារម្ភខ្លាំង ហួសហេតុនិងជាប់លាប់និងភ័យខ្លាចចំពោះស្ថានភាពប្រចាំថ្ងៃ។ ជារឿយៗ ជំងឺថប់បារម្ភពាក់ព័ន្ធនឹងការកើតឡើងម្តងហើយម្តងទៀតនៃអារម្មណ៍ ការថប់បារម្ភខ្លាំង និងការភ័យខ្លាច ឬភាពភ័យខ្លាចដែលឈានដល់កម្រិត កំពូលក្នុងរយៈពេលប៉ុន្មាននាទី ។

ប្រសិនបើអ្នកមានរោគសញ្ញាដូចខាងក្រោមនេះ អ្នកប្រហែលជាមានបញ្ហាថប់បារម្ភធ្ងន់ធ្ងរ ៖
១. ឈឺក្បាល

ជំងឺឈឺក្បាលរ៉ាំរ៉ៃ គឺជារោគសញ្ញាដំបូងនៃជំងឺថប់បារម្ភ អ្នកជំងឺក្នុងស្ថានភាពនេះនឹងមានអារម្មណ៍ ដូចជាមានអ្វីជុំវិញក្បាល។ យោងតាមលោកវេជ្ជបណ្ឌិត Anup Mathew បានប្រាប់ពីមូលហេតុ នៃការឈឺក្បាលគឺដោយសារការបញ្ចេញអរម៉ូនស្ត្រេស ដែលធ្វើឲ្យសរសៃឈាមក្នុងខួរក្បាលរួមតូច ។
២. រោគសញ្ញានៃសរសៃឈាមបេះដូង

ក្រៅពីឈឺក្បាល អ្នកជំងឺថប់អារម្មណ៍ក៏មានការតឹងទ្រូង និងញ័របេះដូងដែរ នោះក៏ព្រោះតែអ័រម៉ូនស្ត្រេសត្រូវបានបញ្ចេញដែលធ្វើឱ្យសរសៃឈាមរួមតូច ដែលនាំឱ្យមានសម្ពាធឈាមខ្ពស់ និងបង្កើនអត្រាបេះដូង។ ជំងឺថប់បារម្ភក៏កើតចេញពីការថយចុះមុខងារនៃសរសៃប្រសាទ vagus ដែលធ្វើឱ្យ ការកន្ត្រាក់បេះដូងលែងមានប្រសិទ្ធភាព។ ក្រៅពីនេះ នៅពេលដែលសន្ទស្សន៍ HRV (ការប្រែប្រួល អត្រាបេះដូង) មានកម្រិតទាប អ្នកជំងឺនឹងងើបឡើងវិញយឺតពេលស្ថិតក្រោមភាពតានតឹង។
៣. រោគសញ្ញាប្រព័ន្ធរំលាយអាហារ

នៅពេលជួបប្រទះនឹងបញ្ហាថប់បារម្ភ អ័រម៉ូនស្ត្រេសចូលក្នុងប្រព័ន្ធរំលាយអាហារ និងបង្កបញ្ហាដូចជាហើមពោះ ឈឺពោះ ចង្អោរ និងទល់លាមក។ លើសពីនេះ អ័រម៉ូនស្ត្រេសក៏បណ្តាលឱ្យអតុល្យភាពនៃបាក់តេរីនៅក្នុងពោះវៀន ដែលបណ្តាលឱ្យបាក់តេរីរលាកលូតលាស់ និងកាត់បន្ថយបាក់តេរីមានប្រយោជន៍។
៤. ភាពស៊ាំខ្សោយ

ជំងឺថប់បារម្ភបណ្តាលឱ្យការផលិត Cortisol – សារធាតុដែលរំខានដល់ការផលិតកោសិកាឈាម សដែលនាំទៅដល់ប្រព័ន្ធភាពស៊ាំដែលរងផលប៉ះពាល់។
៥. មានបញ្ហាដកដង្ហើមនិងវិលមុខ

ការដកដង្ហើមញាប់ញាប់ និងវិលមុខក៏ជារោគសញ្ញាទូទៅនៃជំងឺថប់បារម្ភផងដែរ អ្នកចិត្តសាស្រ្ត ផ្នែកចិត្តសាស្រ្ត Angel Enrique និយាយថា «យើងច្រើនតែធ្លាក់ក្នុងស្ថានភាពថប់បារម្ភ នៅពេលយើងរំពឹងថាមានរឿងអាក្រក់នឹងកើតឡើង។ ក្នុងស្ថានភាពបែបនេះ រាងកាយនឹងឆ្លើយតបដោយបង្កើនអត្រាដកដង្ហើម ដើម្បីឱ្យសួតអាចផ្លាស់ទីអុកស៊ីសែនបានច្រើន»។
លើសពីនេះ ការកើនឡើង នៃការដកដង្ហើមក៏បណ្តាលឱ្យវិលមុខ អ្នកចិត្តសាស្រ្ត Enrique បាននិ យាយថា “ការកើនឡើងអត្រា ដកដង្ហើមនាំឱ្យថយចុះបរិមាណកាបូនឌីអុកស៊ីតក្នុងឈាម។ នេះ បណ្តាលឱ្យមានរោគសញ្ញានៃ ការចង្អោរ វិលមុខ ឬរមួលក្រពើដៃ និងជើង ៕
ប្រែសម្រួល៖នាងតូច
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


