ជីវិតកម្សាន្ដ
មកដឹងកាន់តែច្បាស់ ពីជំងឺប្រចាំកាយរបស់ Selena Gomez
តារាចម្រៀងវ័យ ៣០ ឆ្នាំ Selena Gomez មានផ្ទុកជំងឺលុយពីស ដែលជាប្រភេទ “Lupus myositis rheumatoid overlap” ធ្វើឲ្យរលាកសាច់ដុំ និងសន្លាក់ ។

ជំងឺលុយពីសគឺជាជំងឺប្រព័ន្ធភាពស៊ាំមួយប្រភេទទដែលរាងកាយធ្វើការវាយប្រហាទៅលើសរីរាង្គ និងជាលិកាខ្លួនឯង ។ការរលាកដោយសារតែជំងឺនេះអាចកើតឡើងលើសន្លាក់ ស្បែក តម្រងនោម កោសិកាគ្រាប់ឈាម ខួរក្បាល បេះដូង និងសួត ។
ពាក់ព័ន្ធបញ្ហានេះ ជំងឺលុយពីសអាចពិបាកក្នុងការធ្វើរោគវិនិច្ឆ័យដោយសាររោគសញ្ញារបស់វាតែងតែធ្វើត្រាប់តាមជំងឺផ្សេងៗ ហើយសញ្ញាប្លែកបំផុតនៃជំងឺលុយពីសគឺកន្ទួលលើផ្ទៃមុខដែលស្រដៀងនឹងស្លាបរបស់មេអំបៅលាតត្រដាងពេញថ្ពាល់ទាំងសងខាង ។

មនុស្សមួយចំនួនកើតមកមានទំនោរទៅរកការវិវត្តន៍នៃជំងឺលុយពីសស្រាប់ដែលងាយបង្កឡើងដោយការឆ្លងមេរោគ ថ្នាំមួយចំនួន និងសូម្បីតែពន្លឺព្រះអាទិត្យ ។
រោគសញ្ញានៃជំងឺលុយពីសអាស្រ័យលើប្រព័ន្ធរាងកាយណាមួយដែលត្រូវបានប៉ះពាល់ដោយជំងឺនេះ ដូច្នេះរោគសញ្ញាមនុស្សម្នាក់គឺមិនដូចគ្នានោះទេ ប៉ុន្តែខាងក្រោមនេះជារោគសញ្ញាទូទៅមួយចំនួនសម្រាប់សម្គាល់បាន ៖
– ក្ដៅខ្លួន
– អស់កម្លាំង
– ឈឺសន្លាក់ រឹង និងហើម
– ស្នាមស្លាបមេអំបៅឡើងលើថ្ពាល់
– ដំបៅស្បែកពេលប៉ះពន្លឺព្រះអាទិត្យ
– ម្រាមដៃ ម្រាមជើងប្រែពណ៌ស ឬខៀវពេលត្រជាក់ ឬតានតឹង
– ដង្ហើមខ្លី
– ឈឺទ្រូង
– ភ្នែកស្ងួត
– ឈឺក្បាល ច្រឡំ និងបាត់បង់ការចងចាំ

បើមានរោគសញ្ញាសង្ស័យថាជាជំងឺខាងលើអ្នកគប្បីទៅពិភាក្សាជាមួយគ្រូពេទ្យជាបន្ទាន់ សូមបញ្ជាក់ដែរថាលុយពីសមិនអាចព្យាបាលជាទេ បានត្រឹមតែគ្រប់គ្រងរោគសញ្ញាប៉ុណ្ណោះ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ Selena ទម្លាក់ Kylie ក្លាយជាតារាស្រីមានអ្នកតាមដាន IG ច្រើនជាងគេលើលោក
ចុចអាន ៖ Selena Gomez និយាយរឿងឡើងទម្ងន់ថា នាងមិនមែនជាតារាម៉ូដែលទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


