Connect with us

ព័ត៌មានអន្ដរជាតិ

លោក ប្រាយុទ្ធ ត្រូវបញ្ជូនចូលមន្ទីរពេទ្យ ខណៈវេជ្ជបណ្ឌិតកំពុងតាមដានអាការរោគ

បានផុស

នៅ


លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ត្រូវ​បញ្ជូន​ទៅកាន់មន្ទីរពេទ្យ Phramongkutklao ភ្លាមៗកាលពីយប់មិញ ដើម្បីពីនិត្យ​មើលដៃ​ស្តាំ​ដែល​ហើម ខណៈពេលនេះវេជ្ជបណ្ឌិតកំពុងតាមដានអាការរោគ ក្រោយវិល​ត្រឡប់​ពី​ខេត្ត​អាយុធ្យាកាល​ពី​ថ្ងៃសុក្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់លោកប្រាយុទ្ធ បានទៅដល់គេហដ្ឋានរបស់លោក​ក្នុងបរិវេណនៃកងវរសេនាធំថ្មើរជើង​ទី១ ដើម្បីពិនិត្យ​ដៃដែលហើម។ វេជ្ជបណ្ឌិតបាន​រកឃើញអ្វីខុសប្រក្រតី ហើយ​ត្រលប់​មកវិញដើម្បីពិនិត្យស្ថានភាពរបស់លោកម្ដងទៀត ក្រោយមក​នាយករដ្ឋមន្រ្តី​ថៃរូបនេះ​ត្រូវ​​បញ្ជូនទៅមន្ទីរពេទ្យដើម្បីថតកាំរស្មីអ៊ិច និង​ពិនិត្យ​យ៉ាង​ម៉ត់ចត់​ដោយ​បង្ហាញថា ដៃស្តាំរបស់លោក​រលាកធ្ងន់ធ្ងរ​ និងតម្រូវឲ្យ​លេបថ្នាំអង់ទីប៊ីយោទិច​សម្រាប់ការព្យាបាល ហើយ​​ត្រូវចៀសវាងការធ្វើដំណើរ​ឆ្ងាយ ដើម្បី​ឆាប់​សះស្បើយ។

ប្រភព​ព័ត៌មាន​មួយ​បាន​និយាយ​ថា រោគ​សញ្ញា​របស់​នាយក​រដ្ឋមន្ត្រី​មាន​លក្ខណៈ​ស្រដៀង​នឹង​ជំងឺ​កាល់ស្យូម pyrophosphate deposition disease (CPPD) ប៉ុន្តែ​វា​មិន​មែន​ជា​ជំងឺ​ប្រគ្រីវ​ទេ។ ទោះយ៉ាងណា​​ ដៃ​ដែល​​ហើម​របស់លោកមិ​នអាចកម្រើកបានទេ ហើយក្រុមគ្រូពេទ្យបានរុំបង់ដើម្បីទ្រដៃរបស់គាត់។

បើយោងតាមរបាយការណ៍បញ្ចាក់ថា លោកប្រាយុទ្ធសម្រេចលុបចោលការធ្វើដំណើរដែលគ្រោងទុកទៅកាន់ខេត្ត Ratchaburi ព្រមទាំងពន្យារពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Songkhla ក្នុងអំឡុងថ្ងៃទី ៨-៩ ខែមីនា ដោយសារតែហើម និងរលាកដៃស្តាំជាមួយនឹងការធ្វើដំណើរផ្សេងទៀតដែលកំពុងពិចារណាដូចគ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖thaipbsworld

ចុចអាន៖ថៃ ព្រមានថា នំឆាខ្វៃជាមួយតែទឹកដោះគោពេលព្រឹក ជាអាហារគ្រោះថ្នាក់ខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៥ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៦ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម១៤ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម