ជីវិតកម្សាន្ដ
Kim Saeron នឹងត្រូវផាកពិន័យពីបទបើកបរក្នុងស្ថានភាពស្រវឹង ក្រោយកាត់ក្តីលើកដំបូង
កាលពីថ្ងៃទី ៨ ខែ មីនា ការកាត់ក្តីលើកដំបូងលើករណីបំពានច្បាប់ចរាចរណ៍ផ្លូវគោករបស់តារាសម្តែង Kim Sae Ron បានធ្វើឡើង ហើយតារាស្រីរូបនេះត្រូវប្រឈមនឹងការពិន័យជាប្រាក់ចំនួន ២០ លានវ៉ុន ( ប្រហែល ១៥,១១០ ដុល្លារអាមេរិក) ។

តារាសម្តែង Kim Saeron បានចូលរួមក្នុងការកាត់ក្តីលើកដំបូងរបស់នាង នៅតុលាការកណ្តាលទីក្រុងសេអ៊ូល និងរងការផាកពិន័យពីបទបំពានច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងកាលពីឆ្នាំមុន។ ក្នុងឧបទ្ទវហេតុនេះបានបណ្តាលឱ្យខូចសម្បត្តិសាធារណៈ ដែលនាំឱ្យមានការដាច់ចរន្តអគ្គិសនីប៉ះពាល់ដល់អាជីវកម្ម និងគ្រឿងបរិក្ខារជាច្រើន ជាមួយគ្នានាងក៏ព្យាយាមរត់គេចពីកន្លែងកើតហេតុ ហើយនាងបដិសេធមិនធ្វើតេស្តខ្យល់ដង្ហើមរកមើលគ្រឿងស្រវឹង ។

នៅក្នុងអំឡុងពេលសវនាការតារាសម្តែង Kim Saeron បាននិយាយថា “ឧបទ្ទវហេតុបែបនេះនឹងមិនកើតឡើងម្តងទៀតទេ ខ្ញុំពិតជាសោកស្តាយណាស់ ខ្ញុំកំពុងគិតពិចារណាលើខ្លួនឯង”។ ចំពោះកំហុសរបស់នាង Kim Saeron ត្រូវបានស្នើសុំឱ្យបង់ប្រាក់ពិន័យចំនួន ២០ លានវ៉ុន (ប្រហែល ១៥,១១០ ដុល្លារអាមេរិក) សម្រាប់ការខូចខាត ។

ទាក់ទងនឹងបញ្ហានេះ បេធាវីរបស់របស់ Kim Saeron បាននិយាយថា «បច្ចុប្បន្ននាងកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដោយសារនាងត្រូវចំណាយលើការខូចខាត (គ្រោះថ្នាក់) យើងសុំឲ្យចៅក្រមពិចារណាឡើងវិញ»។ ទន្ទឹមនឹងនោះសវនាការបន្ទាប់របស់ Kim Saeron នឹងធ្វើឡើងនៅថ្ងៃទី ៥ ខែមេសា ដែលក្នុងនោះនាងត្រូវបានគេរំពឹងថានឹងទទួលបានសាលក្រមចុងក្រោយរបស់នាង ៕
ប្រែសម្រួល៖នាងតូច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


