ជីវិតកម្សាន្ដ
BLACKPINK បំបែកឯតទគ្គកម្មពិភពលោក ជាក្រុមនារីមានការគាំទ្រច្រើនជាងគេលើ Spotify
កាលពីថ្ងៃទី ៨ ខែ មីនា ខាងកំណត់ត្រាពិភពលោក Guinness World Records បានប្រកាសជាផ្លូវការថា BLACKPINK បានទម្លាក់ក្រុមចម្រៀងនារីអង់គ្លេស Little Mix ក្រោយក្លាយជាក្រុមចម្រៀងស្រីដែលមានការពេញនិយមបំផុតរបស់ Spotify ។

BLACKPINK បានទទួលបានការស្ទ្រីមសរុបចំនួន ៨,៨៨០,០៣០,០៤៩ បទចម្រៀងកំពូលរបស់ពួកគេរួមមានបទ “How You Like That” ដែលមានអ្នកស្ទ្រីមចំនួន ៧៤៦,១៩៨,២៦៣ដង និងបទ “Kill This Love” ដែលមានអ្នកស្ទ្រីមចំនួន ៦៧២,០៨៤,៣៦០ដង ក៏ដូចជាបទ “DDU-DU DDU-DU”ដែល មានអ្នកស្ទ្រីមចំនួន ៥៧៤,៦១៣,៣៦២ដង ។

ជាមួយគ្នានេះ BLACKPINK បច្ចុប្បន្នទទួលបានកំណត់ត្រាពិភពលោកហ្គីណេសជាច្រើនផ្សេងទៀត រួមទាំង subscribers ច្រើនបំផុតនៅលើ Youtube ដែលជាក្រុម K-pop ដំបូងគេដែលឈានដល់លេខ ១ នៅលើតារាងអាល់ប៊ុមចក្រភពអង់គ្លេស និងក្រុម K-pop ដំបូងដែលឈានដល់លេខ ១ នៅ សហរដ្ឋអាមេរិក ។

យ៉ាងណាមិញ សមាជិក BLACKPINK ក៏បានបំបែកឯតទគ្គកម្មពិភពលោកនូវស្នាដៃផ្ទាល់ខ្លួនជាច្រើនផងដែរ ក្នុងឆ្នាំ ២០២១ សមាជិក Rosé បានក្លាយជាសិល្បករដំបូងគេដែលឈានដល់លេខ ១ នៅលើតារាង Billboard Global ជាមួយនឹងបទចម្រៀងដំបូងរបស់នាងដែលមានចំណងជើងថា “On The Ground” ខណៈដែល Lisa ទទួលបានពានរង្វាន់ Guinness World Records ថ្មីចំនួនបីនៅដើមឆ្នាំនេះ។
ប្រែសម្រួល៖នាងតូច
ចុចអាន៖អ្នកលេងអ៊ីនធឺណិតមិនពេញចិត្ត ពេលឃើញឈុតថើបគ្នារបស់ Song Hyekyo និង Song Joongki

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន