Connect with us

KPT+

កីឡាការិនីស្នូកឃ័រកម្ពុជាលេខ២ពិភពលោក បង្ហើបខ្ទង់ចំណាយ ជួយព្យាបាលជំងឺបេះដូងកុមារ

បានផុស

នៅ

កីឡាការិនីប្រភេទកីឡាស្នូកឃ័រ ដែលកំពុងមានឈ្មោះបោះសំឡេងខ្លាំង ដោយបច្ចុប្បន្នអ្នកនាងកំពុងឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងប្រទេសកូរ៉េខាងត្បូង និងលេខ ២ នៅលើពិភពលោក គឺ អ្នកស្រី ស្រួង ភាវី បានប្រកាសថា អង្គការ​មូលនិធិ​សប្បុរសធម៌​ភាវី​ នៅ​កូរ៉េ​ នឹងនៅកម្ពុជា មាន​បំណង​ចង់យក​​កុមារ​កម្ពុជា​​ដែល​មាន​ជំងឺ​បេះដូង​ចំនួន​ ១០នាក់​ មក​ព្យាបាលនៅប្រទេសកូរ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ស្រួង ភាវី ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃនេះថា នេះជាលើកដំបូងសម្រាប់អង្គការមូលនិធីសប្បុរសធម៌ភាវី ដែលសម្រេចជួយព្យាបាលកុមារកម្ពុជាមានជំងឺបេះដូង ព្រោះបេះដូងសំខាន់បំផុតសម្រាប់ជីវិតមនុស្ស។ ការស្នើសុំព្យាបាលនេះ នឹងធ្វើមួយឆ្នាំម្ដង ខណៈការចំណាយគឺរាប់ម៉ឺនដុល្លារ ប៉ុន្តែក្រុមការងារនឹងព្យាយាមរកជំនួយ និងការជួយពីប្រទេសកូរ៉េ។

អ្នកស្រី ស្រួង ភាវី មានប្រសាសន៍បន្ថែមថា៖ “យើងជ្រើសរើស ១ដង ១០នាក់ ព្រោះការចំណាយក្នុង ១នាក់ គឺម៉ឺនដុល្លារឡើង ទាំងការចំណាយព្យាបាល ការនាំអ្នកជំងឺមកកូរ៉េ ការស្នាក់នៅហូបចុក។ យើងមិនទាន់ដឹងថា នឹងត្រូវចំណាយអស់ប៉ុន្មានទេ គ្រាន់តែដឹងថានឹងចំណាយច្រើន។ បើតាមខ្ញុំគិតត្រួសៗ ក្នុងអ្នកជំងឺម្នាក់ក៏ត្រូវចំណាយអស់ជិត ៣ម៉ឺនដុល្លារអីដែរ”។

អ្នកស្រី ស្រួង ភាវី បានឱ្យដឹងបន្ថែមថា អង្គការសប្បុរសធម៌របស់អ្នកស្រី មិនត្រឹមតែយកកុមារមានជំងឺមកព្យាបាលនៅកូរ៉េផ្ទាល់ទេ គឺត្រូវការយកម្ដាយ ឬឪពុក ឬអ្នកកំដរកុមារម្នាក់មកដែរ ដែលការចំណាយគឺជាបន្ទុករបស់អង្គការទាំងស្រុង។ អ្នកស្រីបញ្ជាក់បន្ថែមថា លទ្ធភាពអ្នកស្រីមិនអាចជួយកុមារច្រើននាក់បានទេ ទើបកំណត់ត្រឹមកុមារ ១០នាក់ក្នុងមួយឆ្នាំ ប៉ុន្តែបើមានលទ្ធភាពជួយច្រើនជាងនេះ នោះនឹងជួយ។

សូមចុចទីនេះ ដើម្បី ប្រាប់ព័ត៌មានរបស់កុមារមានជំងឺ និងស្នើសុំទទួលការព្យាបាល

គួរបញ្ជាក់ថា អ្នកនាង ស្រួង ភាវី កើតនៅថ្ងៃឆ្នាំ១៩៩០ នៅទឹកដីខេត្តកំពង់ចាម ដែលបច្ចុប្បន្នទីនោះ បានប្រែក្លាយជាខេត្តត្បូងឃ្មុំ។ នាងបានចាកចេញពីប្រទេសកម្ពុជា មករស់នៅប្រទេសកូរ៉េខាងត្បូង តាំងពីអាយុ ២០ឆ្នាំ ដើម្បីរៀបការជាមួយ លោក Kim ជនជាតិកូរ៉េ រស់នៅ Cheongju ភាគ​ខាងជើង​ខេត្ត Chungcheong។ នាងបានចំណាយរយៈពេល ៧ ឆ្នាំ ដើម្បីក្លាយខ្លួនជាកំពូលកីឡាការិនីស្នូកឃ័រ។

កន្លងមក អ្នកនាង ស្រួង ភាវី ធ្លាប់បានធ្វើសកម្មភាពសប្បុរសធម៌ជួយកុមារ មនុស្សចាស់ និងប្រជាជនក្រីក្រនៅកម្ពុជាជាច្រើនលើក។ អ្នកស្រី ក៏កំពុងត្រៀមខ្លួនតំណាងកម្ពុជា សម្រាប់ការប្រកួតកីឡាស្នូកឃ័រ ក្នុងស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣ ខាងមុខផងដែរ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម