ព័ត៌មានអន្ដរជាតិ
ប្រធានសភាអាមេរិកព្រមានសមាជិកណាដែលសមគំនិតក្នុងកុបកម្មវិមានកាពីតូលប្រឈមនឹងការកាត់ទោស
ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បាននិយាយកាលពីថ្ងៃសុក្រថា សមាជិកសភាណាដែលបានជួយ និងសមគំនិតក្រុមកុបកម្ម អំឡុងការវាយប្រហារវិមានកាពីតូលដ៏ឃោឃៅកាលពីថ្ងៃទី ៦ ខែមករា ប្រឈមមុខនឹងការកាត់ទោសព្រហ្មទណ្ឌ ។

លោកស្រី Pelosi បាននិយាយនៅក្នុងសន្និសីទកាសែតថា “ប្រសិនបើការពិតត្រូវបានរកឃើញថាសមាជិកសភាគឺជាអ្នកសមគំនិតក្នុងការបះបោរនេះ ហើយប្រសិនបើពួកគេជួយ និងជំរុញមានការញុះញង់នោះ ការដាក់ទោសត្រូវតែមាន” ។

ទន្ទឹមនោះប្រធានសភារូបនេះបានជ្រើសយកឧត្តមសេនីយឯក Russel L. Honouré មេបញ្ជាការកងទ័ពចូលនិវត្តន៍ដើម្បីធ្វើការពិនិត្យឡើងវិញជាបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធសន្តិសុខ ដំណើរការ និងនីតិវិធីអន្តរកម្មព្រមទាំងកាបញ្ជា និងត្រួតពិនិត្យសកម្មភាពនេះជាដើម ។

នៅពេលត្រូវបានគេសួរអំពីការចោទប្រកាន់របស់ក្រុមអ្នកប្រជាធិបតេយ្យក្នុងសភាមួយចំនួនដែលថាក្រុមកុបកម្មប្រហែលជាត្រូវបានជួយដោយសមាជិកសមាជិកាសភា លោកស្រី Pelosi បាននិយាយថា រឿងនេះកំពុងត្រូវបានគេពិចារណា ។

លោកស្រីបាននិយាយថា “ដើម្បីបម្រើការឲ្យគ្នាទៅវិញទៅមក យើងត្រូវជឿជាក់ថា ប្រជាជនមានការគោរពចំពោះការស្បថចូលកាន់តំណែងរបស់ពួកគេដោយគោរពស្ថាប័នមួយនេះ ។ យើងត្រូវតែជឿទុកចិត្តគ្នាទៅវិញទៅមក គោរពអ្នកដែលបានបោះឆ្នោតឲ្យយើងមកទីនេះ ហើយយើងក៏ត្រូវតែមានការពិតដែរ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ត្រាំ ប្រាប់ពេលវេលាចាកចេញពីសេតវិមាន
ចុចអាន ៖ ការហាត់សមត្រៀមសម្រាប់ពិធីឡើងកាន់តំណែងរបស់លោក Biden ត្រូវពន្យារពេល ព្រោះបញ្ហាសន្តិសុខ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


