ព័ត៌មានអន្ដរជាតិ
រុស្ស៊ី៖ ទីក្រុងកៀវ និងអាយ៉ងលោកខាងលិច ព្យាយាមធ្វើគ្រប់យ៉ាង ដើម្បីអូសបន្លាយជម្លោះ (មានវីដេអូ)
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ air.ru ដែលចុះផ្សាយលើគេហទំព័រក្រសួងការបរទេសនៅថ្ងៃអង្គារទី០៤ខែមេសាថា រដ្ឋាភិបាលទីក្រុងកៀវ និងអាយ៉ងលោកខាងលិច ព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីអូសបន្លាយអរិភាព។

ដោយអត្ថាធិប្បាយលើផែនការសន្តិភាពសម្រាប់អ៊ុយក្រែន ដែលស្នើឡើងដោយប្រទេសចិន លោក Lavrov បានកត់សម្គាល់ថា វាគឺជាធាតុសម្រាប់វិធីសាស្រ្តសំខាន់ៗរបស់រុស្ស៊ី។
លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា “ជាពិសេសទាក់ទងនឹងតម្រូវការដើម្បីធានាឲ្យមានសន្តិសុខស្មើគ្នា និងមិនអាចបំបែកបានសម្រាប់ប្រទេសទាំងអស់នៅក្នុងទ្វីបអឺរ៉ុប និងនៅក្នុងពិភពលោកទាំងមូល។ រហូតមកដល់ពេលនេះ ដំណើរការសន្តិភាពត្រូវបានរារាំងដោយទីក្រុងកៀវ និងអាយ៉ងលោកខាងលិច ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីអូសបន្លាយអរិភាព”។
លោក Lavrov បានកត់សម្គាល់ទៀតថា មេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងមេដឹកនាំចិនលោក ស៊ី ជីនពីង ក៏បានគូសបញ្ជាក់ផងដែរ អំពីសារសំខាន់សម្រាប់កិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធបន្ថែមទៀតលើគោលនយោបាយការបរទេស។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Lavrov កើតឡើងបន្ទាប់ពី រុស្ស៊ីបានអនុម័តគោលនយោបាយការបរទេសថ្មី ក្នុងគោលបំណងបង្កើតសម្ព័ន្ធប្រឆាំងលោកខាងលិច ហើយពង្រឹងទំនាក់ទំនងជាមួយចិន និងឥណ្ឌា។
នៅក្នុងឯកសារនោះ រុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀតថា បានចាប់ផ្តើម “សង្រ្គាមកូនកាត់” ដើម្បីឆ្លើយតបទៅនឹងវិធានការដែលរុស្ស៊ីបានអនុវត្តសម្រាប់ការពារផលប្រយោជន៍ជាតិដ៏សំខាន់របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TASS
ចុចអាន៖ រុស្ស៊ី ចេញគោលនយោបាយថ្មី បង្កើតសម្ព័ន្ធប្រឆាំងលោកខាងលិច និង ពង្រឹងទំនាក់ទំនងជាមួយ ចិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


