Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះរដូវក្តៅវាយប្រហារប្រទេសថៃ ខណៈសីតុណ្ហភាពឈានដល់កម្រិតគ្រោះថ្នាក់បំផុត

បានផុស

នៅ

នៅថ្ងៃអាទិត្យនេះ សីតុណ្ហភាពនៅតំបន់មួយចំនួនក្នុងប្រទេសថៃ បានកើនហួស៤០អង្សាសេ ខណៈនាយកដ្ឋានឧតុនិយម ព្យាករថា សីតុណ្ហភាពខ្ពស់បំផុត​​ ៥៤អង្សាសេ ត្រូវបានកត់ត្រានៅខេត្ត Krabi ចំណែកសង្កាត់ Bang Na នៃទីក្រុងបាងកក មានសីតុណ្ហភាព៥០.២អង្សាសេ។

(រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្តៅបានកើនដល់៤៤.៣អង្សាសេ នៅខេត្ត Phetchabun, ៤៣.២អង្សានៅខេត្ត Chon Buri និង ៤១.៣អង្សាសេ នៅស្រុក Chok Chai នៃខេត្ត Nakhon Ratchasima។

នាយកដ្ឋាននិយាយថា កម្តៅខ្ពស់បែបនេះ គឺជាកម្រិតគ្រោះថ្នាក់បំផុត។ ដោយឡែកកាលពីថ្ងៃសៅរ៍ មន្ត្រីសុខាភិបាលបានចេញការជូនដំណឹងអំពីសុខភាព ខណៈរលកកម្តៅ បានវាយប្រហារខេត្តជាច្រើន ជាមួយនឹងសីតុណ្ហភាពខ្ពស់មិនធម្មតា។

នាយកដ្ឋានក៏ព្រមានផងដែរថា ប្រទេសថៃប៉ែកខាងលើ បានជួបប្រទះព្យុះរដូវក្តៅនៅចុងសប្តាហ៍នេះ ដោយសារតែសម្ពាធខ្ពស់ផ្នែកខាងមុខ ដែលបោះពួយចេញពីសមុទ្រចិនខាងត្បូង។

យោងតាមនាយកដ្ឋាន ព្យុះនេះ បានវាយប្រហារទូទាំងតំបន់ភាគខាងជើង ឦសាន ខាងកើត និងវាលទំនាបកណ្តាល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ខេត្តឆ្នេរសមុទ្រ ថៃ នឹងជួបសីតុណ្ហភាពក្ដៅបំផុត ៥៤ អង្សាសេ ខណៈ បាងកក ៥០ អង្សាសេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម