ជីវិតកម្សាន្ដ
អ្នកគាំទ្រផ្ទុះកំហឹង ក្រោយ BamBam សមាជិកក្រុម GOT7 ត្រូវគេរើសអើងពូជសាសន៍
វាបានក្លាយជាបញ្ហារឿងមួយដែលធ្វើឲ្យអ្នកគាំទ្រក្រុម GOT7 ផ្ទុះកំហឹង បន្ទាប់ពី Business Genius ដែលមាននាយក Paik ឬគេស្គាល់ថាជា The Restaurateur Paik Ep2 បានចាក់ផ្សាយឃ្លិបមួយកាលពីថ្ងៃទី០៩ ខែមេសា នៅលើកញ្ចក់ទូរទស្សន៍ tvN ដោយក្នុងនោះមាន BamBam របស់ GOT7 ជាអ្នកចូលរួម។

កម្មវិធីនេះដែរ ជាកម្មវិធីមេចុងភៅលំដាប់លេខ ១ របស់ប្រទេសកូរ៉េ ក្នុងនាមជាអ្នកសម្របសម្រួល រួមទាំងមនុស្សល្បីៗជាច្រើន ដោយមាន BamBam ចូលរួមយ៉ាងគគ្រឹកគគ្រេងផងដែរ។ ក្នុងឃ្លិបនោះ Business Genius បានទៅថតនៅទីក្រុង Marrakesh ប្រទេសម៉ារ៉ុក ក្នុងភោជនីយដ្ឋានជាមួយគ្នានៅទីនោះ។ ផ្នែកខ្លះនៃកម្មវិធីត្រូវបានចែករំលែកនៅលើបណ្តាញ theqoo រហូតដល់វាក្លាយជាប្រធានបទក្តៅ និងមានអ្នកចូលមើលជាង ៤០,០០០ ដង នៅពេលដែល Bambam ដើរតាមផ្លូវដើម្បីយកសាច់ដែលគេបានបញ្ជា។ ប៉ុន្តែនៅពេលនោះ មានបុរសម្នាក់ដែលមកពីតំបន់នោះបានដើរកាត់ ហើយស្រែកដាក់តារាប្រុសរូបនេះសួរថា តើ BamBam ជាជនជាតិចិនឬយ៉ាងណា ប៉ុន្តែទន្ទឹមនឹងនេះ លោកបានឆ្លើយភ្លាមថា ជាជនជាតិកូរ៉េ។
ទោះយ៉ាងណាឃ្លិបមួយនោះ បានល្បីល្បាញពាសពេញបណ្ដាញសង្គម និងធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងថា តើ BamBam ត្រូវស្វាគមន៍ថាជាជនជាតិចិន ដែលនេះបង្ហាញពីការប្រកាន់ពូជសាសន៍ច្បាស់ណាស់។ ដោយអ្នកគាំទ្រជនជាតិថៃម្នាក់ដែលបានចែករំលែកឃ្លិបនោះបញ្ជាក់ថា សម្រាប់អ្នកដែលមិនស្គាល់ ពេលមនុស្សស្បែកសស្រែកដាក់ជនជាតិអាស៊ីថា ចិនជាប្រភេទប្រកាន់ពូជសាសន៍ណាស់។

មនុស្សមួយចំនួននិយាយថា ការរើសអើងជាតិសាសន៍កើតឡើងទូទាំងពិភពលោកជាមួយជនជាតិអាស៊ី ជាពិសេសត្រូវបានគេបូករួមគ្នាជាមួយប្រទេសចិន គំរូបែបនេះគឺជាការរើសអើងជាតិសាសន៍ តើយើងពិតជាពេញចិត្តទេនៅពេលដែលមនុស្សចង្អុលថា យើងបែបនេះនៅពេលដែលយើងមិនមាន ដូចនេះ គឺជាការរើសអើងជាតិសាសន៍ពិតៗ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa នឹងសហការផលិតបទចម្រៀងជាមួយ Taeyang ក្នុងអាល់ប៊ុមថ្មី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ