Connect with us

ជីវិតកម្សាន្ដ

ពូ ឃ្លាំង លើកហេតុផលតារាចម្រៀងល្បី និងខ្លួនឯង

បានផុស

នៅ

ពូ ឃ្លាំង ដែល​ជា​តារា​ចម្រៀង​រ៉េប​ជើងចាស់​ល្បីឈ្មោះ បាន​ចេញ​មក​និយាយ​ចំៗ ដោយ​គ្មាន​ការ​លាក់លៀម​តាមរយៈ​ការ​លើក​ហេតុផល​តារា​ចម្រៀង​ល្បី និង​រូបលោក​ដោយ​ផ្ទាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ចម្រៀង ពូ ឃ្លាំង បាន​លើក​ឡើង​ថា តារា​ចម្រៀង​ទាល់តែ​បាន​លុយ​ច្រើន សម​នឹង Credit បាន​ច្រៀង​, តារា​ចម្រៀង​ទាល់តែ​ឆាក​ធំ​បាន​ច្រៀង។ តារា​ចម្រៀង​ទាល់តែ​មាន​រូប Banner ធំ ក្នុង​កម្មវិធី​ធំ បាន​ច្រៀង។ ពូ ឃ្លាំង ច្រៀង និង​សម្ដែង ដើម្បី​ចែករំលែក​ការ​ស្រលាញ់​ដល់​កូន​ខ្មែរ​គ្រប់រូប។ ពូ ឃ្លាំង ច្រៀង និង​សម្ដែង​ចេញពី​បេះដូង ព្រោះ​តែ​មាន​អ្នក​ស្រលាញ់ និង​ចូលចិត្ត ពូ។

ពូ ឃ្លាំង និយាយ​បន្ថែម​ថា ការ​ចូលចិត្ត ការ​គាំទ្រ ស្នាម​ញញឹម​របស់​អ្នក​ទាំងអស់​គ្នា ជា​កម្លាំង​ចិត្ត​សម្រាប់ ពូ ឃ្លាំង បន្ត​នៅ​ក្នុង​វិស័យ​ចម្រៀង​មួយ​នេះ​ទៀត។ ពូ ឃ្លាំង បាន​ត្រៀម​រួចរាល់​ជាមួយ​បទ «ផ្ទះ​តូច តែ​បេះដូង​ធំ»។

គួរ​បញ្ជាក់​ថា អំឡុង​រយៈកាល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ មហាជន និង​អ្នកគាំទ្រ បាន​សង្កេតឃើញ​តារា​ចម្រៀង​រ៉េប និង​ចូលចិត្ត​បទ​ញាក់​កន្ត្រាក់​អារម្មណ៍ សប្បាយៗ DJ ឃ្លាំង ហៅ ពូ ឃ្លាំង បាន​បង្ហាញ​វត្តមាន​មក​ផលិត និង​ច្រៀង​បទ​ចម្រៀង​ឡើងវិញ បន្ទាប់ពី​បាត់​មុខ​ឈឹង​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល​ប្រមាណ​ជិត ១០ ឆ្នាំ កន្លងទៅ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

ពលរដ្ឋរស់នៅសង្កាត់កាចាញ ទទួលបានផ្លូវបេតុងអាមេប្រវែង៤០០ម៉ែត្រ ពីគម្រោងមូលនិធិឃុំ សង្កាត់ ២០២៤

ព័ត៌មានជាតិ២៩ នាទី មុន

កសិករដាំល្ងនៅស្រុកភ្នំព្រឹក ត្អូញត្អែរពីរឿងល្ងខូចដោយសារអាកាសធាតុក្តៅខ្លាំង

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

លោក ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋធ្ងន់ធ្ងរ

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ២៣ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ១៥ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ១៥ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

វប្បធម៌ ជំនឿ១៧ ម៉ោង មុន

សាស្ត្រាចារ្យ ព្រឿង ឈៀង៖ ចាស់កុំមាក់ងាយក្មេង ឯក្មេងកុំបោះបង់ចោលចាស់

Sokha Hotels

ព័ត៌មានពេញនិយម