Connect with us

កីឡា

ប្លែក​មុខ​ច្រើន កីឡាករ កីឡាការិនី​ឃីក​បុក​ស៊ីង​កម្ពុជា​​​ត្រៀមស៊ីហ្គេម

បានផុស

នៅ

សហព័ន្ធ​កីឡា​ប្រដាល់​ឃីក​បុក​ស៊ីង​ជម្រើស​ជាតិ​កម្ពុជា​បាន​ចេញ​ឈ្មោះ​​កីឡាករ និង​កីឡាការិនី​ឃីក​បុក​ស៊ីង​ហើយ​ដើម្បី​ប្រកួត​កីឡាស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ឃីក​បុក​ស៊ីង ម្ចាស់​ផ្ទះ​កម្ពុជា​ដាក់​​កីឡាករ​១២​​រូប និង​កីឡាការិនី​​៥​ដើម្បីប្រកួត​លើ​វិញ្ញាសា​​​ចំនួន​១៧​ដែល​មាន​ក្នុង​ស៊ីហ្គេម​នៅ​កម្ពុជា។ ក្នុង​ចំណោម​កីឡាករ កីឡាការិនី​ទាំង​នោះ​ឃើញ​ថា មាន​ឈ្មោះ​ថ្មី​មួយ​ចំនួន​ដែល​អ្នក​គាំទ្រ​មិន​សូវ​ស្គាល់​ឡើយ ប៉ុន្តែ​ម្ចាស់​មេដាយ​មាសស៊ីហ្គេម​ឆ្នាំ​មុន ទូច រ៉ាឆាន់ ម្ចាស់​មេដាយ​ប្រាក់ ឈឿង ល្វៃ និង លន បញ្ញា នៅ​មាន​វត្តមាន​ដដែល។

ខាង​ក្រោម​ជា​ឈ្មោះ​កីឡាករ កីឡាការិនី  

  • កីឡាការិនី អៀន ស៊ីផាន ទម្ងន់​៤៨គក
  • កីឡាការិនី ចាន់ វិច្ឆិកា ទម្ងន់៥០​គក
  • កីឡាការិនី នៅ ស្រីពៅ ទម្ងន់​៥២​គក
  • កីឡាការិនី ឆាន ច័ន្ទមុនី ទម្ងន់​៥៥​គក
  • កីឡាការិនី វី ស្រីឆាយ ទម្ងន់​៥៦​គក
  • កីឡាករ សុខ រិទ្ធ ទម្ងន់ ៥១​កក
  • កីឡាករ សៃនី សៃណេត ទម្ងន់ ៥១​គក
  • កីឡាករ វន គឹមចេង ទម្ងន់​៥៤​គក
  • កីឡាករ ទូច រ៉ាឆាន់ ទម្ងន់​​៥៦គក (ប៉ឹត សង្ឃឹម)
  • កីឡាករ ភ័ណ្ឌ ចន្ធី ទម្ងន់​៦០​គក
  • កីឡាករ រិន ដេវីត ទម្ងន់​៦៣គក
  • កីឡាករ ម៉េត បូរិន ទម្ងន់​៦៣​គក
  • កីឡាករ សាន រ៉ាគីម ទម្ងន់​៦៣.៥គក
  • កីឡាករ លន បញ្ញា ទម្ងន់​៦៧​គក
  • កីឡាករ យួន វ៉ានសិញ ទម្ងន់​៦៧គក
  • កីឡាករ ទេព យិនយាន ទម្ងន់​៦៩គក
  • កីឡាករ ឈឿង ល្វៃ ទម្ងន់​៧១​គក

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម