ព័ត៌មានអន្ដរជាតិ
ការស្ទង់មតិ៖ កម្មករថៃ ជំពាក់បំណុលគេ ក្នុងកម្រិតច្រើនបំផុតមិនធ្លាប់មាន
យោងតាមការស្ទង់មតិចុងក្រោយរបស់សភាពាណិជ្ជកម្មថៃ (UTCC) បានបង្ហាញថា កម្មករថៃ កំពុងជួបប្រទះបំណុលគ្រួសារក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មានសោះក្នុងរយៈពេល១៤ឆ្នាំមកនេះ។

ការស្ទង់មតិលើអ្នកឆ្លើយសំណួរចំនួន១៣០០០នាក់ ដែលរកចំណូលបានតិចជាង១៥០០០បាតក្នុងមួយខែ បានរកឃើញថា បំណុលគ្រួសាររបស់ពួកគេបានកើនឡើង ២៥,០៥% នៅឆ្នាំនេះពោលគឺបំណុលបានដល់ជាមធ្យម ២៧២ ៥២៨បាត។
ទោះបីជាយ៉ាងណាក៏ដោយ ការស្ទង់មតិក៏បានរកឃើញដែរថា សមាមាត្រនៃបំណុលក្រៅផ្លូវការរបស់ពួកគេ បានធ្លាក់ចុះដល់កម្រិតទាបបើគិតសម្រាប់រយៈពេល១៤ឆ្នាំចុងក្រោយ។
ដោយធ្វើឡើងចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៤ខែមេសា ការស្ទង់មតិបង្ហាញថា ប្រាក់កម្ចីក្រៅផ្លូវការបានធ្លាក់ចុះមកត្រឹម២០,២% បើធៀបនឹង៣១,១%កាលពីឆ្នាំមុន។
ប្រធាន UTCC លោក Thanawat Phonwichai និយាយថា ប្រាក់កម្ចីក្រៅផ្លូវការមួយចំនួនទំនងជាត្រូវបានប្តូរទៅជាប្រាក់កម្ចីផ្លូវការវិញ។ ថ្វីបើបំណុលគ្រួសារនៅមានកម្រិតខ្ពស់ក៏ដោយ វាមិនមែនជាមូលហេតុសម្រាប់ក្តីព្រួយបារម្ភនោះទេ។
គួរបញ្ជាក់ថា ការប្រាក់សម្រាប់កម្ចីផ្លូវការជាមធ្យមគឺ ៨,៧៦% ក្នុងមួយឆ្នាំ ខណៈកម្ចីក្រៅផ្លូវការមានការប្រាក់ជាមធ្យម១៥,៥% ក្នុងមួយខែ។ ៧៧,២%ក្នុងចំណោមកម្មករដែលត្រូវស្ទង់មតិ បាននិយាយថា ពួកគេមិនមានប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់ការចំណាយទេ ដោយពួកគេជាមធ្យមត្រូវសងបំណុល ៨.៥៧៧បាតក្នុងមួយខែ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


