ព័ត៌មានអន្ដរជាតិ
គណបក្សភឿថៃរងបណ្តឹងរំលាយបក្សក្រោមបទចោទប្រើគោលនយោបាយចែកលុយឌីជីថល
នាព្រឹកថ្ងៃទី២៨ ខែមេសានេះ នៅការិយាល័យអ្នកត្រួតពិនិត្យផែនដី លោក សុនធីយ៉ា សាវាត់ឌី ទីប្រឹក្សាគណៈកម្មាធិការទទួលបន្ទុកផ្នែកច្បាប់ យុត្តិធម៌ និងសិទ្ធិមនុស្ស សភាតំណាងរាស្រ្ត បានដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យអ្នកត្រួតពិនិត្យផែនដី និងការិយាល័យទទួលពាក្យបណ្តឹង ស្នើឱ្យពិចារណា និងមានមតិបញ្ជូនទៅកាន់តុលាការធម្មនុញ្ញថៃដើម្បីសម្រេចថា តើគោលនយោបាយឃោសនាបោះឆ្នោតរបស់គណបក្សភឿថៃ គឺពិតជាផ្ទុយនឹងរដ្ឋធម្មនុញ្ញមាត្រា ២៥៨ ក (២) (៣) ដែរឬទេ? ដោយលោក សុនធីយ៉ា សាវាត់ឌី បាននិយាយថា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ លោកស្រី ផេថងថាន ឈីណាវ៉ាត់ មេគ្រួសារភឿថៃ និងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃបានប្រកាសគោលនយោបាយយុទ្ធនាការបោះឆ្នោតចំនួន ១០ចំណុច ដោយបានធ្វើការឃោសនាពីទីក្រុងបាងកករហូតដល់ខេត្តសាមុតប្រាកាន និងខេត្តសាមុតសាខន ដោយពិនិត្យឃើញថា ការឃោសនានេះប៉ះពាល់នឹងច្បាប់បោះឆ្នោត ដែលបានប្រកាសថា (ពលរដ្ឋដែលមានអាយុចាប់ពី១៦ឆ្នាំឡើងនឹងមានលុយឌីជីថលក្នុងកុងចំនួន ១ម៉ឺនបាត) នឹងចែកដល់ពលរដ្ឋថៃប្រមាណ ៥៥លាននាក់ បើគណបក្សភឿថៃឈ្នះការបោះឆ្នោតដឹកនាំរដ្ឋាភិបាលនាពេលខាងមុខ៕

ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ naewna
ចុចអាន៖ បក្សភឿថៃរបស់កូនស្រីលោក ថាក់ស៊ីន នឹងដំឡើងថ្លៃកៅស៊ូជួយកសិករ ពេលជាប់ឆ្នោត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


