ជីវិតកម្សាន្ដ
Jennie ធ្វើឲ្យមហាជនភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដលំដាប់ពិភពលោកលើទឹកដី អាមេរិក
Jennie សមាជិកក្រុម BLACKPINK ធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងការបង្ហាញខ្លួនរបស់នាងក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដដ៏ធំលំដាប់ពិភពលោក Met Gala 2023 នៅទឹកដីសហរដ្ឋអាមេរិក ។
ចំណែកប្រធានបទសម្រាប់ព្រឹត្តិការណ៍បង្ហាញម៉ូដលំដាប់ពិភពលោកដែលត្រូវបានធ្វើឡើងនៅសារមន្ទីរ Metropolitan Museum of Art ក្នុងទីក្រុងញូវយ៉កនៅឆ្នាំនេះវិញ គឺ “Karl Lagerfeld: A Line of Beauty” ហើយវាក៏ជាការបង្ហាញមុខលើកដំបូងរបស់ Jennie សមាជិកក្រុម BLACKPINK ផងដែរ នៅលើកម្រាលព្រំក្រហម Met Gala ។
ជាពិសេស តារាស្រីរូបនេះ បានបង្ហាញខ្លួនក្នុងឈុតដ៏ប្រណិតម៉ាក Chanel ពណ៌ស និងរចនាម៉ូដតុបតែងដោយផ្កាកុលាបពណ៌ស បូករួមនឹងការលេងស្តាយស្រោមដៃ ក្រណាត់ព័ទ្ធ ក ស្រោមជើង និងស្បែកជើងពណ៌ខ្មៅកាន់តែលេចធ្លោ ។
ទន្ទឹមនោះការបង្ហាញខ្លួនរបស់ Jennie ក៏ត្រូវបានកោតសរសើរដោយប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកផងដែរ ដោយដាក់រហស្សនាមថាជា “Human Chanel” ផងដែរ ។
ម៉្យាងវិញទៀត BLACKPINK គឺជាក្រុមចម្រៀងនារីកូរ៉េដំបូងគេដែលត្រូវបានដាក់ជាសិល្បការិនីឲ្យសម្តែងជួរមុខនៃមហោស្រពតន្ត្រី និងសិល្បៈ Coachella Valley ផងដែរ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖តារា K-pop ៥ ដួង ផ្អាកសកម្មភាពក្នុងខែមេសា ដោយសារមានបញ្ហាសុខភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


