ព័ត៌មានអន្ដរជាតិ
ចិន បណ្តេញអ្នកការទូតកាណាដា ដើម្បីសងសឹក
កាលពីថ្ងៃអង្គារទី៩ខែឧសភា ទីក្រុងប៉េកាំង បានបណ្តេញបេសកជនកាណាដាម្នាក់ ជាការឆ្លើយតបទៅទីក្រុងអូតាវ៉ា ដែលបានបណ្តេញអ្នកការទូតចិន ជុំវិញការចោទប្រកាន់ពីបទប៉ុនប៉ង បំភិតបំភ័យសមាជិកសភាកាណាដាដែលរិះគន់ចិន។

កាលពីថ្ងៃចន្ទ ប្រទេសកាណាដាបានប្រកាសថា អ្នកការទូតចិនឈ្មោះ Zhao Wei ថាជាជនមិនអាចទទួលយកបាន ហើយស្នើសុំឲ្យគាត់ចាកចេញពីប្រទេស។ នៅថ្ងៃបន្ទាប់ ប្រទេសចិនបានឆ្លើយតបវិញ ដោយធ្វើរឿងដូចគ្នានេះចំពោះលោកស្រី Jennifer Lalonde ដែលជាអ្នកការទូតនៅស្ថានកុងស៊ុលកាណាដា ប្រចាំទីក្រុងសៀងហៃ។
ប្រទេសកាណាដា បានចោទប្រកាន់លោក Zhao ថាបានធ្វើយុទ្ធនាការដើម្បីដាក់សម្ពាធសមាជិកសភាអភិរក្សនិយមលោក Michael Chong និងក្រុមគ្រួសាររបស់គាត់ ដែលរស់នៅទីក្រុងហុងកុង។
លោក Chong ត្រូវបានគេស្គាល់ថា ជាអ្នកប្រកាន់ជំហរម៉ឺងម៉ាត់ ប្រឆាំងសាធារណរដ្ឋប្រជាមានិតចិន រួមទាំងការឧបត្ថម្ភញត្តិមួយដើម្បីប្រកាសពីការរំលោភបំពានរបស់ប្រទេសចិន ប្រឆាំងនឹងជនជាតិភាគតិច អ៊ុយហ្គ័រមូស្លីម ថាជាអំពើប្រល័យពូជសាសន៍ផងដែរ។
គួរបញ្ជាក់ថា ការបណ្តេញលោក Zhao កើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយកាណាដាបានដកស្រង់ឯកសារនៃសេវាចារកម្មសន្តិសុខកាណាដា (CSIS) ដែលចោទប្រកាន់ ចិន ថាបានធ្វើការនៅពីក្រោយខ្នង ប្រឆាំងនឹងបេក្ខជនអភិរក្សនិយមនៅក្នុងការបោះឆ្នោត និងការលើកកម្ពស់បេក្ខជនគណបក្សសេរី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ចិន ព្រមានថា អាមេរិក កំពុងធ្វើឲ្យកោះតៃវ៉ាន់ ក្លាយជា “ធុងរំសេវ”
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


