កីឡា
អតីតកីឡាការិនីបាល់ទះជម្រើសជាតិ ប្រេស៊ីល ទទួលមរណភាពក្នុងអាយុ ២៩ ឆ្នាំ
ជាដំណឹងដ៏ក្រៀមក្រំចុងក្រោយបំផុតនៃពិភពបាល់ទះ ខណៈពេលដែល Ana Paula Borgo អតីតកីឡាការិនីជម្រើសជាតិប្រេស៊ីល បានទទួលមរណភាពកាលពីថ្ងៃទី១១ ខែឧសភា នៅអាយុ ២៩ ឆ្នាំ។

ទីភ្នាក់ងារសារព័ត៌មាន News Rebeat បានរាយការណ៍ថាអតីតកីឡាការិនីកម្ពស់ ១៨.៧ សង់ទីម៉ែត្រស្ថិតនៅក្រោមក្លឹប Volley Bergamo ដែលជាក្រុមអ៊ីតាលីដ៏ល្បីល្បាញ កំពុងឈឺដោយជំងឺមហារីកក្រពះ បន្ទាប់ពីរកឃើញដុំសាច់ក្នុងខែកញ្ញាឆ្នាំមុន។
ទន្ទឹមនោះដែរ ម្ដាយរបស់ Ana Paula ឈ្មោះ Debora Borgo បានសរសេរសារនៅលើបណ្តាញសង្គមកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា អំពីការស្លាប់របស់កូនស្រីគាត់ថា “ព្រះយេស៊ូវបានយកកូនស្រីរបស់ខ្ញុំ។ ឈឺចាប់ណាស់”!
សូមបញ្ចាក់ដែរថា Ana Paula នាងគឺជាផ្នែកមួយនៃការប្រកួតជើងឯករង Volleyball Nations League ឆ្នាំ ២០១៩ សម្រាប់ប្រទេសប្រេស៊ីល ហើយពីមុនត្រូវបានគេដាក់ឈ្មោះថា Best Player of South American Championship អាយុក្រោម២២ឆ្នាំ ក្នុងឆ្នាំ២០១៤៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កំណត់ត្រា៥យ៉ាងរបស់បាល់ទះកម្ពុជាក្នុងស៊ីហ្គេមគិតពីឆ្នាំ១៩៧៩
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


