កីឡា
កីឡាការិនីឆ្នើម ស្រួង ភាវី បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយឈ្នះថៃ
កីឡាការិនីប៊ីយ៉ាឆ្នើមរបស់កម្ពុជា ស្រួង ភាវី បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិញ្ញាសាប៊ីយ៉ាការ៉ុម១បាំង បន្ទាប់ពីយកឈ្នះកីឡាការិនីថៃ Vuthiphan Kongkaket ដោយពិន្ទុ ៥០-២៦ នៅវគ្គ៨ក្រុមចុងក្រោយ។

នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្រួង ភាវី នៅមិនទាន់ដឹងដៃគូនៅឡើយទេ ប៉ុន្តែមានបេក្ខភាព២រូបគឺកីឡាការិនីហ្វីលីពីន Ruilen Dacua Amit និងកីឡាការិនីវៀតណាម Kien Tuong Phung ដែលអ្នកឈ្នះនឹងជួបកីឡាការិនីកម្ពុជា។
នេះជាវិញ្ញាសាទី២ដែលកីឡាការិនីឆ្នើមកម្ពុជារូបនេះបានប្រកួតក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បន្តាប់ពីបានឈ្នះមេដាយមាសវិញ្ញាសាទី១គឺ ប៊ីយ៉ាការ៉ុម៣បាំង។ ដូច្នេះកីឡាការិនីឆ្នើមរូបនេះរំពឹងទទួលបានមេដាយទី២ជូនជាតិ៕


អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?