ព័ត៌មានអន្ដរជាតិ
អតីតមេទ័ពអាមេរិក៖ រុស្ស៊ី អាចបាញ់នុយក្លេអ៊ែរលើ អ៊ុយក្រែន
លោក វ្ល៉ាឌីមៀរ ពូទីន អាចងាកទៅរកការដាក់ពង្រាយអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៊ុយក្រែន បន្ទាប់ពីទីក្រុងកៀវ អះអាងបាញ់ទម្លាក់មីស៊ីលលឿនជាងសំឡេងរបស់រុស្ស៊ី។ នេះបើតាមការព្រមានពីអតីតមេទ័ពអាមេរិក មួយរូប។

កាលពីថ្ងៃពុធទី១៧ខែឧសភា ប្រទេសអ៊ុយក្រែននិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីល Kinzhal របស់រុស្ស៊ីចំនួន៦គ្រាប់ ពោលគឺត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយោធាអាមេរិកអះអាងថា ទីក្រុង កៀវ បានបាញ់ទម្លាក់មីស៊ីលល្បឿនលឿនជាងសម្លេងរបស់លោកពូទីន ជាលើកដំបូងដោយប្រើប្រព័ន្ធការពារ Patriot របស់សហរដ្ឋអាមេរិក។
លោក Kevin Ryan អគ្គសេនាធិការទីបញ្ជាការការពារដែនអាកាស និងមីស៊ីលរបស់កងទ័ពសហរដ្ឋអាមេរិក បាននិយាយថា ពេលនេះមីស៊ីលមិនអាចបញ្ឈប់បាន របស់លោកពូទីន ត្រូវបានបំផ្លាញ។ វាមានន័យថា ជ័យជម្នះសម្រាប់មេដឹកនាំរុស្ស៊ី កាន់តែឃ្លាតឆ្ងាយទៅៗ។
ទន្ទឹមនោះ លោក Ryan ព្រមានថា ប្រសិនបើលោក ពូទីន មិនអាចទទួលបានជ័យជម្នះជាមួយនឹងអាវុធធម្មតាបានទេនោះ គាត់ប្រហែលជាងាកទៅរកអាវុធនុយក្លេអ៊ែរវិញ។

លោក Ryan ពន្យល់ថា អាវុធធម្មតាមិនមែននុយក្លេអ៊ែររបស់រុស្ស៊ីកំពុងបង្ហាញឲ្យគេឃើញថា វាមិនអាចបំពេញភារកិច្ចនៅអ៊ុយក្រែនបានទេ។ នោះហើយជាមូលហេតុដែលលោក ពូទីន ពឹងផ្អែកខ្លាំងលើការគំរាមកំហែងនុយក្លេអ៊ែរ”។
ជាការពិតណាស់ រុស្ស៊ី មិនត្រឹមតែបាត់បង់ទាហានចំនួន១៩៧០០០នាក់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនោះទេ លោកពូទីនក៏បាត់បង់រថយន្តយោធារាប់ពាន់គ្រឿង រួមទាំងរថក្រោះ និងរថយន្តដឹកជញ្ជូនថ្មើរជើងផងដែរ។
គួរបញ្ជាក់ជាថ្មី អ៊ុយក្រែនបានអះអាងថា ប្រព័ន្ធការពារដែនអាកាសដ៏រឹងមាំរបស់ខ្លួន ដែលរួមមានទាំងប្រព័ន្ធផ្គត់ផ្គង់ពីសម័យសូវៀត និងបស្ចិមប្រទេសផងដែរនោះ បានទទួលជោគជ័យក្នុងការបាញ់ទម្លាក់នូវមីស៊ីលរបស់ទីក្រុងមូស្គូចំនួន១៨គ្រាប់ ដែលក្នុងនោះមាន៦គ្រាប់ត្រូវបានគេរាយការណ៍ថាជាមីស៊ីលល្បឿនលឿនជាងសំឡេង ដែលលោក ពូទីន ធ្លាប់អួតថា គ្មានអ្វីអាចបញ្ឈប់បាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោក ពូទីន និង ហ្សេលេនស្គី យល់ព្រមជួបមេដឹកនាំអាហ្វ្រិក ដើម្បីពិភាក្សាផែនការសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


