កីឡា
រឿងអស្ចារ្យ៣យ៉ាងធ្វើឲ្យពិភពលោកផ្តោតអារម្មណ៍ខ្លាំងលើស៊ីហ្គេមកម្ពុជា
កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពិភពខាងក្រៅជុំវិញការរៀបចំប្រកបដោយជោគជ័យ និងបង្កើតបានជាប្រវត្តិសាស្ត្រលើកដំបូង។

សូមលើកយករឿងល្អ៣យ៉ាងដែលពិភពលោកកំពុងផ្តោតអារម្មណ៍ខ្លាំងលើកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវបានបិទបញ្ចប់កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។
១. ស្មារតីតស៊ូរបស់កីឡាការិនី ប៊ូ សំណាង
វីដេអូរត់ប្រណាំងរបស់កីឡាការិនី ប៊ូ សំណាង ត្រូវបានសារព័ត៌មានធំៗជុំវិញពិភពលោកចុះផ្សាយ និងនៅតែកំពុងបន្តផ្សព្វផ្សាយយ៉ាងទូលំទូលាយរហូតដល់ឥឡូវនេះ។ ការតស៊ូ និងមិនបោះបង់ចោលការរត់ប្រកួតក្រោមតំណក់ទឹកភ្លៀង ទោះបីជាដឹងខ្លួនថា ស្ថិតនៅចុងក្រោយគេ ក៏កីឡាការិនីកម្ពុជារូបនេះនៅបន្តរត់រហូតដល់ទីបញ្ចប់។ ទិដ្ឋភាពនេះជាតម្លៃនៃការអប់រំមិនអាចកាត់ថ្លៃបាន និងមិនអាចយកប្រាក់ទិញដូរបានឡើយដែលបានក្លាយជានិម្មិតរូបនៃការតស៊ូក្នុងជីវិត។ នេះជាតម្លៃនៃការផ្សព្វផ្សាយដែលកម្ពុជាទទួលបានផលចំណេញដ៏ច្រើនលើសលប់។

២. ការសម្តែងពិធីបើក-បិទដ៏អស្ចារ្យ
ពិធីបើកកីឡាស៊ីហ្គេម លើកទី៣២ កាលពីថ្ងៃទី៥ ខែឧសភា បានធ្វើឲ្យពិភពខាងក្រៅភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលកម្ពុជាអាចធ្វើរឿងដ៏អស្ចារ្យមិនធ្លាប់មាន។ ពិតណាស់ ការរៀបចំពិធីសម្តែងជាច្រើនក្នុងពិធីបើកស៊ីហ្គេមរបស់កម្ពុជាគឺកម្រិតអូឡាំពិក។ វាមានលក្ខណៈអស្ចារ្យលើសពីកម្រិតកីឡាអាស៊ាន និងអាស៊ីថែមទៀត។ នៅក្នុងពិធីបិទក៏មានការសម្តែងអស្ចារ្យជាច្រើនដែរ បើទោះជាមានកម្មវិធីផ្លូវការច្រើនដូចជាសុន្ទរកថា ពិធីបង្ហូតទង់ជាតិ ពិធីពន្លត់ភ្លើងគប់ ពិធីប្រគល់ទង់ស៊ីហ្គេមដល់ម្ចាស់ផ្ទះបន្ទាប់ជាដើម។

បន្ទាប់ពីពិធីបិទជាផ្លូវការកាលពីយប់ថ្ងៃទី១៧ ខែឧសភា សារព័ត៌មានធំៗជាច្រើនបានផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីភាពជោគជ័យលើការរៀបចំលើកដំបូងរបស់ម្ចាស់ផ្ទះកម្ពុជា និងបានចារទុកក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម។

៣. មិនយកតម្លៃ
ការមិនយកតម្លៃរបស់ម្ចាស់ផ្ទះកម្ពុជាលើការស្នាក់នៅ ម្ហូបអាហារ ការដឹកជញ្ជូន សិទ្ធិផ្សព្វផ្សាយ និងសំបុត្រចូលទស្សនាត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រស៊ីហ្គេមចាប់ពីឆ្នាំ២០២៣តទៅ។ រឿងនេះត្រូវបានប្រទេសតំបន់អាស៊ាន និងពិភពលោកបានចាប់ផ្តើមតាំងពីមុនពិធីបើកស៊ីហ្គេមមកម្ល៉េះ ហើយនៅតែបន្តនិយាយយូរអង្វែងទៅមុខទៀត។ រាល់ពេលមានព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកក្រោយ ច្បាស់ណាស់ថា គេនឹងនិយាយអំពីម្ចាស់ផ្ទះកម្ពុជាជាប្រទេសដំបូងគេបង្អស់ដែលមិនយកតម្លៃសេវាកម្មទាំងនោះ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


